CamNews

យល់ដឹង 

វិធី ធ្វើម៉ាស និង ឡេលាបមុខ ឱ្យសម៉ដ្ឋ ទន់ភ្លឺរលោង ដោយធម្មជាតិ ឆាប់រហ័ស

ស្បែកមុខសស្រស់ស្អាត ភ្លឺរលោងដោយធម្មជាតិ  គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប។ តើអ្នក
មានវិធីណាដើម្បីធ្វើឱ្យស្បែកមុខរបស់អ្នក សភ្លឺរលោងដែរ ឬទេ?  ខាងក្រោមនេះគឺជាវិធីងាយ
មួយ ដែលជួយឱ្យស្បែកមុខ សភ្លឺរលោង រយៈពេលខ្លី។

ល្ពៅ៖ អាចយកមកធ្វើជាឡេលាបមុខឲ្យបានស្អាតផូរផង់និងធ្វើជាឡេចិញ្ចឹមស្បែកបានយ៉ាង
ប្រសើរ ពីព្រោះវាសម្បូរទៅដោយវិតាមីនចម្រុះ វីតាមីន C និង beta carotene។

ឡេលាបមុខ៖ ត្រៀមសាច់ល្ពៅគ្មានសម្បកកន្លះកូនចាន សណ្ដែកខៀវ (ត្រាំទឹកទុក ២ម៉ោង)
៣ស្លាបព្រាបាយ ទឹកដោះគោឆៅកន្លះកូនចាន និងទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។

វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់មកក្រឡុកឲ្យចូលសាច់តែមួយ។ លាបឲ្យសព្វផ្ទៃមុខ រួចយក
ចុងម្រាមដៃម៉ាស្សាថ្នមៗ និងសង្កត់ធ្ងន់ដៃ២០នាទីទៀត  រួចយកសំឡីជ្រលក់ទឹកក្ដៅឧណ្ហៗ
ពួតវាឲ្យស្រពាប់ៗជូតចេញ រួចលាងចេញដោយទឹកត្រជាក់។

ឡេចិញ្ចឹមស្បែក៖ ត្រៀមសាច់ល្ពៅ ចំហុយឆ្អិនមួយកូនចាន ទឹកឃ្មុំ  ២ស្លាបព្រាបាយ ប្រេង
ដកគាំហ្វយ ២ស្លាបព្រាតែ។

វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់ មកក្រឡុកឲ្យចូលសព្វសាច់តែមួយ ទាល់តែម៉ដ្ឋរួច យកមក
លាបឲ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ២០-២៥នាទីរួចលាងដោយទឹក ត្រជាក់៕

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle Knowledge homemade-fruit-masks-for-a-glowing-skin