CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាក្រុមហ៊ុន អាកាសចរណ៍ មួយចំនួន បញ្ឈប់ ការហោះហើរ របស់ខ្លួន ចូលក្រុង ក្រោយការវាយប្រហារ បាញ់យន្តហោះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុន អាកាសចរណ៍ Qatar Airways , Emirates Airways និង ក្រុមហ៊ុនអា កាសចរណ៍ Etihad Airways បានបញ្ឈប់ប្រតិបត្តិការ ហោះហើរ   យន្តហោះរបស់ខ្លួន ទៅកាន់ក្រុង Peshawar ប្រទេស ប៉ាគីស្ថាន ក្រោយពីមានករណីវាយប្រហារ បាញ់រះគ្រាប់ពិត មកលើយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ នេះបើយោងតាម ទំព័រប៊ីប៊ីស៊ី ។


គួររំឭកថា កាលពីថ្ងៃអង្គារ កន្លងទៅនេះ យន្តហោះ  របស់ក្រុមហ៊ុន អាកាសចរណ៍ ប៉ាគីស្ថានអន្តរ ជាតិបានរងនូវកាយវាយប្រហារ បាញ់រះគ្រាប់ពិត   វិនាទី នៅពេល ចុះ  ចត ដោយបានសម្លាប់អ្នក ដំណើរម្នាក់ នៅលើយន្តហោះ ផ្ទាល់តែម្តង ។


ប្រភព បន្តអោយដឹងថា ក្រុមមន្រ្តីប៉ូលីស បានធ្វើការឃាត់ខ្លួន ក្រុមមនុស្សមួយចំនួន ខណៈពួកគេ ពុំមានការយាមកាម អោយបានតឹងរឺង នៅជុំវិញ បរិវេណ អាកាសយានដ្ឋាន ។ យ៉ាងណាមិញ ក្រុម ហ៊ុនអាកាសចរណ៍ របស់ទីក្រុង ហុងកុង Cathay Pacific បញ្ជាក់    អោយដឹងថា ខ្លួនបានផ្អាករាល់ ជើងហោះហើរ ទាំងអស់ ទៅប្រទេស ប៉ាគីស្ថាន ជាបណ្តោះអាសន្ន ។


គួរបញ្ជាក់ថា ករណីវាយប្រហារ បាញ់រះគ្រាប់ពិត ទៅលើយន្តហោះ    វិនាទី ពេលចុះចត លើកនេះ បានកើតឡើងទៅ ក្រោយពីមានការវាយប្រហារ កាលពីចុងខែ ឧសភា កន្លងទៅនេះ ទៅលើអាកា សយានដ្ឋាន អន្តរជាតិ ក្រុង ការ៉ាជី ដោយនៅក្នុងនោះ ការប៉ះទង្គិច    បាន បណ្តាលអោយមនុស្ស យ៉ាងហោច ៣៩ នាក់ ស្លាប់បាត់បង់ជីវិត ស្របពេលដែល ក្រុមឧទ្ទាម តាលីបង់ និង    ក្រុមសកម្ម ប្រយុទ្ធជាដៃគូ Uzbek បានចេញមុខអះអាង ថាពួកគេ ពិតជានៅពីក្រោយ ការវាយប្រហារ ទៅលើ អាកាសយានដ្ឋាន អន្តរជាតិ ការ៉ាជី ផ្ទុយទៅវិញ ករណី  វាយប្រហារ   ទៅលើយន្តហោះ របស់ក្រុម ហ៊ុនអាកាសចរណ៍ កាលពីថ្ងៃអង្គារ កន្លងទៅនេះ  ពុំទាន់មាន   ក្រុម ណាមួយ ចេញមុខមកទទួល ខុសត្រូវ នៅឡើយទេ ៕

-អាន ៖ វាយប្រហារ បាញ់រះ គ្រាប់ពិត ទៅលើយន្តហោះ វិនាទី ពេលចុះចត សម្លាប់មនុស្សម្នាក់ ១៧៨ នាក់ ស្រែកភ័យផ្អើល

- អាន ៖ បើកការវាយប្រហារ យក AK-47 បាញ់យន្តហោះ អ្នកដំណើរ វិនាទី ពេលចុះចត សម្លាប់មនុស្ស មួយនាក់

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news Asia Pakistan Blast Afghanistan​ NATO Karachi