CamNews

តារា 

អ្នកវិភាគ៖ Ronaldo អាចនឹងប្តូរទៅលេងនៅ Barcelona

ក្រុមហ៊ុនភ្នាល់បាល់ដ៏ល្បីឈ្មោះ Paddy Power ទើបតែបញ្ចេញនូវតារាងឈ្មោះមួយ
ចំនួន
ដែល Ronaldo អាចនឹងប្តូរទៅលេង ក្នុងនោះមានទាំងក្លឹប Barcelona សត្រូវ
ស្លាប់រស់របស់
Real Madrid។

តាម Paddy Power បានឲ្យដឹងថាលទ្ធភាព Ronaldo ផ្លាស់ទៅលេងនៅ Barca អាចនឹងកើតមាន
(1 ស៊ី 34)។ ក្នុងអតីតកាល មានកីឡាករមិនតិចឡើយ ដែលធ្លាប់ផ្លាស់ប្តូរពី Bernabeu ទៅលេង
នៅ Nou Camp និងបញ្ច្រាសមកវិញ។ អ្នកណាអាចដឹង Ronaldoនឹងក្លាយជា Judasម្នាក់ដែរនោះ?
បើទោះជាដូច្នេះ កាលពីឆ្នាំមុន Ronaldo បានកំនត់យ៉ាងច្បាស់ថា: “ខ្លួនប្រកាដជាមិនមានថ្ងៃប្តូរទៅ
លេងនៅ Barcelona ឡើយ”។

 Ronaldo និង Messi អាចនឹងក្លាយជាមិត្តរួមក្លឹបនៅ Barcelona?

ក្នុងតារាងឈ្មោះក្លឹបដែល Ronaldo អាចនឹងផ្លាស់ទៅលេង Man United ត្រូវបានគេវាយតំលៃ
ខ្ពស់ជាងគេ(1 ស៊ី 11)។ តាំងពីចាកចេញពី Man United មកជាច្រើនដងដែល Ronaldo និយាយ
ថានឹក Man United។ ខាង Man United អាវប្រកួតលេខ7 មិនទាន់មានកីឡាកររូបណាពាក់ត្រូវ
ឡើយ។ ថ្មីៗនេះសារព័ត៌មាន AS បានឲ្យដឹងថា Man United កំពុងតែចង់លក់កីឡាករ Rooney
(ព្រោះ Persie កំពុងលេងបានយ៉ាងល្អ) ដើម្បីនាំ Cristiano Ronaldo វិលត្រលប់ពី Real មកវិញ។
បើសិនជារឿងនេះអាចកើតមានមែន វាពិតជាព័ត៌មានមួយភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមប្រភពផ្សេងទៀត ក្លឹបបីដែលសំបូរលុយរួមាន Man City (17.0), Anzhi (34.0) និង PSG (15.0)
នឹងចូលប្រកួតដណ្តើមយកហត្ថលេខារបស់ CR7។ សារព័ត៌មាន Daily Star កាលពីម្សិលមិញបាន
អាប់ឡូតព័ត៌មានមួយថា Man City ត្រៀមជាស្រេចនូវទឹកប្រាក់120 លាន euro ដើម្បីទទួលការងក់
ក្បាលយល់ព្រមរបស់ Ronaldo។ Anzhi និង PSG មិនទាន់បញ្ចេញសកម្មភាពអ្វីឡើយ ប៉ុន្តែនិយាយ
ពីហិរញ្ញវត្ថុរបស់ពួកគេ គឺមានលទ្ធភាពគ្រប់គ្រាន់បំបាក់ Man City រឺក្លឹបណាទៀតទាំងអស់៕

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Ronaldo can join Barcelona football star sport