បរទេស៖ ពោតត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃបន្លែដ៏ពេញនិយមបំផុត ក្នុងពិភពលោក ។ លើសពីនេះទៅទៀត ពោតក៏ជាមុខម្ហូបដ៏សម្បូរសារធាតុចិញ្ចឹម ជាច្រើនប្រភេទសម្រាប់ជំនួយដល់សុខភាពផងដែរ ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៤យ៉ាង ទទួលពីការបរិភោគពោត៖
១. ថាមពល
ជាតិកាបូអ៊ីដ្រាតមាននៅក្នុងពោត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពផ្លូវកាយ និងចិត្ត ។ ជាពិសេសចំពោះអត្តពលិក ការបរិភោគពោត ជារៀងរាល់ថ្ងៃ អាចជួយផ្ដល់ថាមពលដល់រាងកាយ ។
២. ពង្រឹងប្រព័ន្ធភាពសុំា
ជាតិប្រូតេអ៊ីនដ៏សម្បូរបែបនៅក្នុងពោត អាចជួយជួសជុលកោសិកាខូច និងជំនួយដល់សាច់ដុំ ព្រមទាំងធ្វើឲ្យប្រព័ន្ធភាពសុំារឹងមាំ ។
៣. ជំនួយសុខភាព
ពោតមានផ្ទុកនូវសារជាតិខ្លាញ់ ដែលអាចជួយឲ្យ អ្នកមានសុខភាពប្រសើរ ប្រសិនបើអ្នកបរិភោគវាជារៀងរាល់ថ្ងៃ ។
៤. ជួយសម្រួលដល់ការបន្ទោរបង់
តាមការសិក្សាបានបង្ហាញឲ្យដឹងថា ជាតិសរសៃនៅក្នុងពោត អាចជួយសម្រួលដល់ការបន្ទោរបង់ និងកម្រិតជាតិស្ករក្នុងឈាម ជាពិសេសថែមទាំងជួយកាត់បន្ថយ ហានិភ័យកម្រិតជាតិកូឡេស្តេរ៉ុល ទ្បើងខ្ពស់ទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល