CamNews

វីដេអូ៖ ម្តាយចិត្តឃោរឃៅ វាយកូនតូចអាយុប្រហែល៨ខែ គ្មានត្រាប្រណី

កាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលបានបង្ហោះនៅលើ Youtube ស្តីពីម្តាយម្នាក់ដែល
មានចិត្តព្រៃផ្សៃ វាយកូនតូចដែលមានអាយុប្រហែល ៨ខែយ៉ាងឃោរឃៅគ្មានត្រាប្រណី។

បើតាមប្រភពម្តាយម្នាក់នេះគឺជាជនជាតិម៉ាឡេស៊ី មិនដឹងជាមានកំហឹងពីរឿងអ្វីឡើយ ម្តាយ
អប្រិយម្នាក់នេះបានធ្វើការវាយកូនតូចរបស់ខ្លួននឹងខ្នើយ ទះកំផ្លៀង ធាក់ ក្តិច បោះគ្រវែង...
យ៉ាងឃោរឃៅជាទីបំផុត បើទោះជាកូនស្រែកយំស្ទើរតែគាំង ព្រោះតែភាពឈឺចាប់យ៉ាងណា
ក៏ដោយ។

បើតាមប្រភពដដែល ក៏បានឲ្យដឹងថាស្ត្រីជាម្តាយម្នាក់នេះត្រូវបានប៉ូលិសចាប់ចូលគុកហើយ
ផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: beat baby 8 months mother malaysia social international news