CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ មាន់ ស្រវឹង ABC

គ្រឿងផ្សំ 
-ស្រាបៀ ABC ១កំប៉ុង        
-ស្លឹកក្រូចសើច​៤សន្លឹក          
-គល់ស្លឹកគ្រៃ ១ដើម          
-មាន់ ១ក្បាល
-រំដេង ៣ចំណិត          
-ប៊ីចេង ១ស្លាបព្រាកាហ្វេ          
-ស្ករស           
-៥ស្លាបព្រាកាហ្វេ          
-ម្សៅស៊ុប ៥ស្លាបព្រាកាហ្វេ 
-ម្រេច ៥ស្លាបព្រាកាហ្វេ          
-ប្រេងខ្យង ៥ស្លាបព្រាកាហ្វេ 
-ទឹកស៊ីអ៊ីវ ៣ស្លាបព្រាកាហ្វេ          
-ប្រេងឆា ១/២ចានចង្កឹះ

វិធីធ្វើ         
ដំបូងយក មាន់ ១ក្បាលដែលធ្វើរួច មកសម្អាតនឹងទឹកឱ្យស្អាត ជាមុនសិន ។ បន្ទាប់មក
យកឆ្នាំង​ ១  ដែលមានទំហំធំ  អាចដាក់មាន់បាន   ដាក់លើចង្ក្រាន ។ ចាក់ប្រេងឆាចូល
រួចទ្រាប់បាតឆ្នាំង ដោយកំណាត់  គល់ស្លឹកគ្រៃ​ រំដេង  ស្លឹកក្រូចសើច  ស្លឹកខ្ទឹម  មុននឹង
ដាក់មាន់ចូល ។

ចុងក្រោយ មកដាក់ប៊ីចេង ស្ករស ម្សៅស៊ុប ម្រេច ប្រេងខ្យង ទឹកស៊ីអ៊ីវ​ និង ចាក់ស្រាបៀ
ABC ចូល រួចចម្អិនរយៈពេល ២៥នាទី ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle Khmer food