CamNews

កីឡាអន្តរជាតិ 

រូណាល់ដូ៖ ក្របខណ្ឌ La Ligaគឺជាក្របខណ្ឌកំពូល នៅលើពិភពលោក

កីឡាករបាល់ទាត់សញ្ញាតិប័រទុយហ្គាល់ Cristiano Ronaldo ជឿថាក្របខណ្ឌបាល់ទាត់
របស់អេស្បាញ La Liga គឺជាក្របខណ្ឌបាល់ទាត់ដែលពិសេសជាងគេបំផុតនៅលើពិភព
លោកមិនមែនក្របខណ្ឌបាល់ទាត់របស់អង់គ្លេស Barclays Premier League នោះទេ។
ថ្លែងនៅក្នុងសន្និសិទកីឡាអន្តរជាតិនៅក្នុងទីក្រុង ដូបៃ (Dubai) Ronaldo បានផ្តល់នូវការ
វិភាគ និងការប្រៀបធៀបរវាងក្របខណ្ឌពិសេសនៅលើពិភពលោកទាំងពីរគឺ Spain La
Liga និង English Premier League។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានអោយតំលៃទៅលើក្របខណ្ឌអង់គ្លេសថាគឺជាគ្រឹសដំបូង
របស់គេនៅក្នុងពិភពបាល់ទាត់។
"ខ្ញុំពេញចិត្តក្របខណ្ឌបាល់ទាត់អង់គ្លេសដែលវាគឺជាកន្លែងដែលខ្ញុំបានរៀននូវច្បាប់គ្រឹស
នៃបាល់ទាត់ ដែលពិសេសនោះគឺវិន័យ"។
តែទោះបីជាយ៉ាងណាក៏ដោយគាត់មិនមានការងឿងឆ្ងល់នោះទេចំពោះក្របខណ្ឌមួយណា
ដែលជាក្របខណ្ឌពិសេសជាងគេលើពិភពលោក។
គាត់បានបន្ថែមថា "ខ្ញុំជឿជាក់ថាក្របខណ្ឌអេស្បាញ La Liga គឺជាក្របខណ្ឌកំពូលនៅលើ
ពិភពលោក, បើទោះបីជាខ្ញុំបានចំណាយពេលវេលា៦ឆ្នាំនៅអង់គ្លេសក៏ដោយ, ក្របខណ្ឌ
ទាំងពីរគឺមានភាពខុសប្លែកគ្នាទាំងស្រុងទៅលើកំរិតនៃតិចនិច"។
គួរបញ្ជាក់ថាកីឡាករសញ្ញាតិប័រទុយហ្គាល់ វ័យ២៦ឆ្នាំរូបនេះបានធ្វើអោយមានភាពទទួល
ស្គាល់ទូទាំងពិភពលោកចំពោះទំរង់លេងដ៏ល្អរបស់គេនៅក្នុងអំឡុងពេលដែលគេលេង
អោយក្លឹបបាល់ទាត់ Manchester United មុនពេលដែលរូបលោកផ្លាស់មកលេងអោយក្លឹប
Real Madrid ក្នុងតំលៃខ្លួន ៨០លានផោន៕


ដោយ វឌ្ឍនា

Tags: ronaldola ligaeplworld