CamNews

សុខភាព 

រមៀត ជាឱសថ ដ៏ពូកែស័ក្តសិទ្ធិ អាចព្យាបាលជំងឺ មហារីក និង ថែរក្សាស្បែកឱ្យសម៉ដ្ឋ ភ្លឺរលោង ដូចធម្មជាតិ

រមៀត  គឺជាគ្រឿងផ្សំអាហារ ដ៏ពេញនិយមបំផុត ដើម្បីបង្កើនរសជាតិ   នៅក្នុងអាហារឱ្យមាន
ឱជារស ឆ្ងាញ់ពិសា។ មិនតែប៉ុណ្ណោះ រមៀត ក៏ជាឱសថ ធម្មជាតិ ដ៏ពូកែស័ក្តសិទ្ធិផងដែរ ក្នុង
ការព្យាបាលជំងឺផ្សេងៗ។ តើលោកអ្នកដឹងទេថា រមៀត  ជាឱសថ  ព្យាបាលជំងឺ  បានប៉ុន្មាន
យ៉ាង?

រមៀត អាចព្យាបាលជំងឺ  បានជាច្រើនប្រភេទ   ដូចជា៖ ប្រឆាំងនឹងជំងឺមហារីក រលាក ហើម
ការពារមិនឱ្យមាន   ជំងឺពោះវៀន និង ថែរក្សាស្បែកឱ្យភ្លឺ ស ស្អាត  ពីធម្មជាតិ  ដោយសារតែ
រមៀតជាឱសថ ធម្មជាតិម្យ៉ាង  ដែលមានពណ៌ទឹកក្រូច  ដែលសម្បូរណ៍ទៅដោយ  សារធាតុ
Antioxidant និង សារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ដែលអត្ថប្រយោជន៍បានយ៉ាងល្អ ចំពោះ
សុខភាព។

ចំពោះការព្យាបាលការរលាក ហើម លោកអ្នកគ្រាន់តែ យករមៀតបុក ឬកិនឱ្យម៉ដ្ឋ រួចលាយ
ជាមួយស្រា   លាបត្រង់កន្លែង រលាក និង ហើម។ ជាពិសេស  រមៀត   អាចថែរក្សាស្បែកឱ្យ
សម៉ដ្ឋ ភ្លឺរលោង ដូចធម្មជាតិ គ្រាន់តែយក រមៀតចាស់ស្រស់ៗ យកបុកឱ្យម៉ដ្ឋ លាបលើខ្លួន
ឬ ផ្ទៃមុខ របស់អ្នក ទុករយៈពេល ១៥ ទៅ ៣០នាទី។

ម្យ៉ាងទៀត   លោកអ្នកក៏អាចរក ទិញបាន នៅតាមផ្សារទំនើបនូវម្សៅរមៀត សំរាប់ព្យាបាល
ជំងឺផ្សេងៗ ទៀត បាន យ៉ាងងាយស្រួលគ្រាន់តែមើលតាមការណែនាំ ដែលមានភ្ជាប់ជាមួយ
នឹងម្សៅរមៀត ដែលអ្នកទិញ៕

ដោយ៖ វណ្ណៈ
ប្រភព៖ myhealthylivingcoach


Tags: Lifestyle Amazing Health Benefits of Turmeric