CamNews

យល់ដឹង 

៤ចំណុចដែលធ្វើអោយអ្នកអាចកាន់តែមានអារម្មណ៍ផ្លូវភេទ

 
យល់ដឹង៖ បញ្ហាសុខភាពផ្លូវភេទរបស់បុរស់ៗមួយចំនួន ពេលបច្ចុប្បន្ន​ហាក់បីដូចជាមាន
ការថយចុះ នេះគឺដោយសារកត្តាមួយចំនួនដូចជា ការរវល់នឹងកិច្ចការច្រើនពេក ការញាំ
អាហារមិនបានគ្រប់គ្រាន់ ការគេងមិនគ្រប់គ្រន់ម៉ោង ឬដោយសារការធុញថប់ទៅនឹងរឿង
អ្វីមួយផងដែរ។


នេះជា ៤ចំណុចងាយៗដើម្បីបង្កើនលោកអ្នក អោយមាណអារម្មណ៍ផ្លូវភេទជាងមុន

១.​ ការស្រូវក្លិនឈើក្រអូប
ប្រភេទឈើក្រអូបដែលមានតាំងពីសម័យកាលបុរាណ គឺជាឱសថដ៏សាកសិទ្ទិបំផុតក្នុងការ
ជុំរុញផ្លូវភេទរបស់មនុស្ស។​ តាមការសិក្សាថី្មៗមួយបានអោយដឹងថា ទាំងមនុស្សប្រុស ជាពិ
សេសស្រីៗ កាលណាបានស្រូបយកក្លិនឈើក្រអូបហើយ នោះពួកគេនឹងអាចមានអារម្មណ៍
ផ្លួវភេទភ្លាមៗ។ ឈើក្រអូបក្នុងស្រុកខ្មែរមានដូចជា ដើមចន្ទន៍​ ឬឈើខ្លឹមខ្មៅជាដើម។

២. ការផ្លាស់ប្ដូរដៃគួរ
គេថាការញាំម្ហូបប្រទេសឥណ្ឌា រាល់ថ្ងៃគឺវាពិតជាមានធុញទ្រាន់ណាស់ ដូច្នេះការប្ដូរមុខម្ហូប
ទៅញាំអាហារចិន ឬអឺរ៉ុបវាពិតជាប្លែកម៉ាត់។ ការផ្លាសប្ដូរដៃគួរ វាជាកត្ដាមួយដែលអាចជួយ
អ្នកអោយកាន់តែមានភាពស្រស់ថា្ល អាចបំបាត់នូវភាពតានតឹង និងជាពេសេសគឹការបង្កើន
អារម្មណ៍ផ្លូវភេទនេះតែម្ដង។​ នេះបើតាមការស្រាវជ្រាវពេលថ្មីៗនេះ (Sex Educators.Thera
pists web www.assertnsw.org.au) ។

៣. ការញំាសាច់គោស្រស់
តាមការសិក្សាមួយបានអោយដឹងថា ការបរិភោគសាច់គោស្រស់ៗ គឺអាចបង្កើនអារម្មណ៍ផ្លូវ
ភេទរបស់លោកអ្នកពី ៦០-៧០ ភាគរយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ការញាំអាហារមួយចំនួនដូច
ជាបន្លែពណ៌បៃតង សាច់មានពត៌ក្រហម ត្រី និងដំណាប់ផ្លែឈើ​ ក៏អាចជួយអ្នកអោយមាន
អារម្មណ៍ផ្លូវភេទជាងមុនដែរ។

៤. ការចូលរូមជួយពីដៃគូរ
ក្នុងពេលអ្នកធ្វើប្រតិបត្តិការ (រួមភេទ) បើសិនមានការចូលរូមពីស្រ្ដី នោះអារម្មណ៍ផ្លូវភេទលោក
អ្នក ក៏អាចកើតមានច្រើនជាងមុនផងដែរ។ មានន័យថាដៃគួរស្រ្ដីអាចជួយដូចជា ការយកដៃ
ទៅបោសអង្អែល ឬអាចប្រើវីធីផ្សេងៗ ដែលអាចអោយដៃគូរបុរសឈានដល់ចំណុចកំពូល៕


ដោយ៖ សារិន
ប្រភព៖ yahoo


Tags: lifestye knowdement love libido