បរទេស៖ នៅពេលដែលអ្នកយំ គឺមានន័យថា អ្នកចង់បង្ហាញអំពី អារម្មណ៍ ទុក្ខព្រួយ ឈឺចាប់ ឬរំភើបទៅកាន់នរណាម្នាក់ ដើម្បីឲ្យពួកគេបានដឹងពី ជម្រៅចិត្តរបស់អ្នក ។ ចុះក្រៅពីនេះ តើអ្នកមានដឹងទេថា ការយំអាចជួយអ្វីបានទៀត? ខាងក្រោមនេះ ជាអត្ថប្រយោជន៍៤យ៉ាងទទួលបានពីការយំ៖
១. ជួយបំបាត់ជាតិពុល
ការយំអាចជួយធ្វើឲ្យជាតិពុល ដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយឲ្យចេញមកក្រៅបាន តាមរយៈទឹកភ្នែក ជាពិសេសថែមទាំងជួយលាងសម្អាតសារធាតុកខ្វក់ចេញពីភ្នែក និងជួយធ្វើឲ្យភ្នែកមានពន្លឺទៀតផង ។
២. ជួយធ្វើឲ្យអ្នករឹងមាំ
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការយំជាលំហាត់ប្រាណមួយ ដែលអាចជួយធ្វើឲ្យអ្នកមានភាពក្លាហាន និងរឹងមាំបាន ។
៣. ជួយធ្វើឲ្យមានអារម្មណ៍ធូរស្បើយ
នៅពេលដែលអ្នកយំ អាចជួយធ្វើឲ្យភាពតានតឹង ឬការឈឺចាប់នៅក្នុងចិត្តរបស់អ្នក ត្រូវបានរសាយ និងមានអារម្មណ៍ថា ធូរស្បើយជាងមុន ។
៤. ការពារពីជំងឺបេះដូង
តាមការសិក្សាស្រាវជ្រាវក៏បានឲ្យដឹងថែមទៀតថា សម្រាប់អ្នកដែលឧស្សាហ៍យំ គឺមានអត្រាការកើតជំងឺបេះដូងតិចជាង អ្នកដែលមិនសូវយំ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល