បន្ទាប់ពី បានលេចលឺ ព័ត៌មានថា ក្រុមបិសាច ក្រហម Manchester United ទិញកីឡាករ Juan Mata ពីក្រុម Chelsea នោះ យើងបាន រង់ចាំការ ប្រកាសនិង រូបថត ជាផ្លូវការ អស់ជាច្រើនថ្ងៃ ។
ឥលូវនេះ កីឡាករ Juan Mata បានក្លាយជា កីឡាករ របស់ Manchester United ជាផ្លូវការហើយ ផ្ទេរ ពីក្រុម Chelsea ក្នុងតំលៃ ៣៧.១ លានផោន ។ តាមពិតទៅ Mata បានមកដល់ ទឹកដី Manchester United ប៉ុន្មានថ្ងៃ ទៅហើយ ដើម្បីធ្វើការ ពិនិត្យ សុខភាព តែដោយសារ ខាងChelsea មានបញ្ហា ក្នុងការទិញ កីឡាករ Mohamed Salah មកជំនួស កន្លែង Mata មិនទាន់ បានសំរេច ទើប ការផ្ទេរបាន ពន្យារពេល ។ យើងនៅ មិនទាន់ដឹងថា Mata នឹងពាក់អាវ លេខប៉ុន្មាន នោះទេតែ ទស្សនិកជន ជា ច្រើន បាននិយាយថា Mata នឹងពាក់លេខ ៧ ។
បន្ទាប់ពី ក្លាយជា កីឡាកររបស់ Manchester United ពេញសិទ្ធិ ហើយនោះ Mata បានបញ្ចេញមតិ ទៅអ្នក កាសែតថា ខ្លួនពិតជា សប្បាយចិត្ត ខ្លាំងណាស់ បន្ទាប់ពី ក្លាយជាសមាជិក បិសាច ក្រហម ។ Mata បន្តថា គាត់មាន បទពិសោធន៍ ដ៏ល្អនៅ Chelsea ហើយពេលនេះ ជាពេលដែល ស្វែងរក ការប្រជែងថ្មីទៀត ។ គេបានសង្ឃឹមថា យើងនឹងបានឃើញ Mata លេងអោយ Manchester United នៅ ទឹកដី Old Trafford ក្នុងថ្ងៃ ប្រកួត ជាមួយ Cardiff ខាងមុខនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14