CamNews

ប្លែកៗ 

ប្រទះឃើញ ទីក្រុងបុរាណមួយ អាយុកាលជាង ​១០០០ពាន់ឆ្នាំ នៅកណ្ដាលទ្រូងព្រៃ

 
ម៉ិចស៊ិក៖ តាមការអោយដឹងពីក្រុមអ្នកបុរាណវិទ្យា កាលពេលថ្មីៗនេះថា ពួកគេបានជួបប្រ
ទះឃើញទីក្រុង ដ៏ចំណាស់មួយរបស់ ម៉ៃយ៉ាន  (Mayan City) នៅក្នុងព្រៃដ៏ជ្រៅមួយ ហើយ
ទីក្រុងមួយនេះ ទំនងជាត្រូវបានមនុស្សទុកចោល អស់រយៈពេលជាង ១០០០ពាន់ឆ្នាំមក
ហើយ។

 
លោក Ivan Sparjc ជាជំនួយការសាស្រ្ដាចារ្យ​ ផ្នែកវិទ្យាសាស្រ្ដ និងសិស្បៈ ប្រទេសសូវីនៀ
បានប្រាប់អោយដឹងថា ទីក្រុងដែលត្រូវបានកប់នៅក្នុងកណ្ដាលព្រៃដ៏ជ្រៅ និងក្រាស់ នៃប្រ
ទេសម៉ិចស៊ិកនេះ  គឺមានឈ្មោះថា Chactun  ដែលមានន័យថា  ថ្មក្រហម "Red Rock" ឬ
"Large Rock" ។



លោក Ivan បានបញ្ចាក់ថា ទីក្រុងនេះ​ ស្ថិតក្នុងនៅត្រង់ដីខ្ពស់មួយកន្លែង ដែលលាតសន្ទឹង
លើផ្ទៃដីប្រមាណជា ២២ហិកតា។  លោកបានបន្ថែមថា  ការស្រាវជា្រវជំហ៊ានដំបូង គឺអាច
រកឃើញថា មានពីរ៉ាមីតចំនួន ១៥ ដែលក្នុងនោះ មានមួយ គឺកម្ពស់ ៧៥ ហ្វីត និងក្រៅពី
នោះ នៅមានរបងថ្មបុរាណជាច្រើនទៀត។​ ការស្រាវជ្រាវរកឃើញនូវអ្វី ដែលប្លែកៗ យើង
នឹងបានដឹង នៅពេលក្រោយទៀត៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable ancient Mayan city Mexico