CamNews

សុខភាព 

ក្រូចសើច ធ្វើឱ្យធ្មេញស ភ្លឺរលោង បំបាត់ក្លិន និង ជួយឱ្យសក់ទន់ គ្មានអង្កែ

ក្រូចសើច គឺជារុក្ខជាតិបៃតងម្យ៉ាង  ដែលមានអត្ថប្រយោជន៍ជាច្រើន   សំរាប់ការរស់នៅប្រចាំ
ថ្ងៃរបស់មនុស្សគ្រប់រូប។ ពិសេស  វាជាគ្រឿងផ្សំអាហារ ដ៏មានឱជារសឆ្ងាញ់ពិសា ថែមទៀត
ផង។

ម្យ៉ាងវិញទៀត ក្រូចសើច  ត្រូវបានគេយកមកប្រើប្រាស់ ធ្វើជា  សាប៊ូកក់សក់  បំបាត់ក្លិន  ធ្វើ
ធ្មេញស គ្មានក្លិន ជាដើម។

១/ ស្លឹកក្រូចសើច៖ អាចធ្វើឱ្យធ្មេញរបស់អ្នក ភ្លឺស រលោងគ្មានក្លិន ដោយគ្រាន់តែ អ្នកយក
ស្លឹកក្រូចសើច ស្រស់ មកញីលើធ្មេញ ទុករយៈពេល ៣ ទៅ ៥នាទី រួចដុសសំអាតធ្មេញរបស់
អ្នកតាមធម្មតា នឹងធ្វើឱ្យធ្មេញ មានសុខភាពល្អ។

២/ ផ្លែក្រូចសើច៖ ជាសាប៊ូធម្មជាតិ ដ៏មានប្រសិទ្ធិភាព  ក្នុងការកំចាត់អង្កែ  ធ្វើឱ្យសក់ទន់ភ្លឺ
រលោង និង ធ្វើឱ្យមាន  សុខភាពល្អ  ខ្មៅរលោង។ វិធីងាយៗ  គ្រាន់តែ យកផ្លែក្រូចសើចចិត
សម្រកឱ្យអស់ ពុះជាពីរ ឬ ជាចំណិតៗ ស្តើងៗ ញីលើក្បាលរបស់អ្នក ថ្មមៗ ឱ្យសព្វ ទុករយៈ
១០ ទៅ ១៥ នាទី រួចលាងទឹកចេញ ជាការស្រេច។ មួយវិញទឿត  ផ្លែក្រូចសើច  ត្រូវបានគេ
យកមកប្រើប្រាស់   ដើម្បីបំបាត់ក្លិន   នៅក្នុងបន្ទប់ទឹក និង ការពារមិនឱ្យមានសត្វល្អិតចង្រៃ
ចូល  ក្នុងនោះ អ្នកគ្រាន់តែ យកផ្លែក្រូចសើច មួយផ្លែ ទុកនៅកន្លែងណាមួយក្នុងបន្ទប់ទឹក ឬ
បន្ទប់គេង របស់អ្នក ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ moobeer


Tags: Lifestyle benefits of Kaffir Lime