CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរ តាមចាប់ អតីតប្រធានសន្តិសុខ ពីបទប្រព្រឹត្តិអំពើពុករលួយ

ព័ត៌មានអន្តរជាតិ ៖​ អតីតប្រធានសន្តិសុខ លោក Zhou Yongkang ជាមន្រ្តីជាន់ខ្ពស់   មួយរូបក្នុងជួរ រដ្ឋាភិបាល រងនូវការស៊ើបអង្កេត ពីបទប្រព្រឹត្តិអំពើពុករលួយ ក្រោយពីមានកា    រចាប់ឃាត់ខ្លួន និង បណ្តេញចេញពីគណបក្សកុម្មុយនីស្ត នេះបើយោងតាមការចុះផ្សាយ ពីភ្នាក់ងារ  សារព័ត៌មានរដ្ឋចិន


បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ក្រុមព្រះ  រាជ  អាជ្ញាមកពី តុលាការ កំពូលចិនអោយដឹងថា ខ្លួនបានបើកការស៊ើបអង្កេត ជាផ្លូវការ ដើម្បីរកឃើញ   ​កំហុសឆ្គងជាក់ស្តែង ប្រឆាំងទៅនឹងជនជាប់ចោទរូបនេះ ។ គួររំឮកថា ពីរឆ្នាំមុន ជនជាប់ មុន   នឹង  ចូលនិវត្តន៍ គាត់បាន បម្រើការ ជាប្រធានសន្តិសុខ ផ្ទៃក្នុងប្រទេសចិន ។ យ៉ាងណាមិញ ភាគច្រើន  នៃ   អតីតក្រុមការងារ របស់គាត់ រួមទាំង សាច់ញាត្តិទៀតនោះ ប្រឈមមុខ   នឹងការចោទប្រកាន់ដូចគ្នាដែរ   ពីបទប្រព្រឹត្តិ អំពើពុករលួយ ។


គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែង ក៏ដូចជា មាន  អំណាច ប្រធានាធិបតី​ប្រទេសចិន Xi Jin- ping បានចាប់ផ្តើមយុទ្ធនាការ ជាន់ខ្ពស់ បោសសម្អាតអំពើពុករលួយ ក្នុងស្ថាប័នរដ្ឋាភិបាលមានដូច ជានៅក្នុងជួររដ្ឋាភិបាល និង គណបក្សជាដើម ។ បន្ថែមពីលើនេះ បើ យោងតាមការចុះផ្សាយពីទំព័រ សារព័ត៌មានរដ្ឋចិន អោយដឹងថា លោក Zhou រងនូវការចោទ ប្រកាន់ បទឧក្រិដ្ឋជាច្រើន​ក្នុងនោះរួម មានដូចជា ៖ រំលោភបំពានច្បាប់គណបក្ស ទទួលលុយសំណូកក្នុងបរិមាណដ៏ច្រើនលើសលប់  ធ្វើ អោយបែកធ្លាយអាថ៍កំបាំងគណបក្ស ក៏ដូចជា អាថ៍កំបាំងរដ្ឋ    និង អំពើផិតក្បត់ស្រ្តីច្រើននាក់ផ្សេង ទៀតដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong