ក្រុមហ៊ុនជំនួញផ្នែកភេសជ្ជៈ Drink Savvy នៅក្នុងក្រុង Boston រដ្ឋ Massachusetts របស់
អាមេរិក ទើបបានរកឃើញវិធីថ្មី ជួយឱ្យនារីទាំងឡាយ បានដឹងខ្លួនជាមុនថា មានគេដាក់ថ្នាំ
សម្រើបក្នុងកែវស្រា។
លោក Mike Abramson ដែលជាស្ថាបនិករបស់ក្រុមហ៊ុន បានប្រកាសថា លោកចង់ប្រើប្រាស់
សារធាតុថ្មីចូលទៅក្នុងផលិតផលមួយចំនួនរបស់លោកដូចជា កែវ ស្លាបព្រាជាដើម ដែលមាន
លទ្ធភាពក្នុងការរកឃើញនូវសារជាតិបង្កសម្រើប។ លោកសង្ឃឹមថា ផលិតផលទាំងនោះនឹង
ជួយកាត់បន្ថយករណីរំលោភដោយការដាក់ថ្នាំសម្រើប ឬថ្នាំសណ្ដំ។
GHB, Ketamine និង Rohypnol ជាដើម គឺជាប្រភេទថ្នាំសម្រើបដែលមិនមានក្លិន មិនមានរស
ជាតិ និងពណ៌ ដូច្នេះវាធ្វើឱ្យមានការលំបាក ក្នុងការដឹងមុនថា ក្នុងកែវភេសជ្ជៈ មានថ្នាំសណ្ដំ។
ក្រុមហ៊ុន Drink Savvy បានធ្វើការផ្សព្វផ្សាយពីព័ត៌មានខាងលើ ដើម្បីប្រមូលប្រាក់មនុស្សធម៌
យកមកផលិតនូវផលិតផលដ៏មានប្រសិទ្ធនេះ។ ទឹកប្រាក់ដែលក្រុមហ៊ុននេះត្រូវការគឺប្រមាណ
ជា ៥០,០០០ដុល្លារអាមេរិក។
ដោយ ៖ សីហា
ប្រភព ៖ KH