ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីនេះថា
ដោយសារតែបញ្ហា ការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសមានការកើនឡើងខ្លាំងពេក ជាពិ
សេស គឺនៅក្នុងទីក្រុង ទើបលោកប្រធានាធិបតី Felipe Calderon បានបញ្ជាអោយមានការរាត
ត្បាតយ៉ាងតឹងតែង និងបានដាក់កងកម្លាំងទាហាន ដល់ទៅរាប់ពាន់នាក់ឯណោះ ក្នុងការ
បង្ក្រាបក្រុមអ្នកជួញដូរគ្រឿងញឿន។
របាយការណ៍មួយ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះថា មានករណីជួញដូរគ្រឿងញឿន
ដល់ទៅ ៥,០០០ ឯណោះ ដែលបានកើតឡើង ក្នុងប្រទេសមួយនេះ ត្រឹមរយៈពេលតែប៉ុន្មានឆ្នាំ
ចុងក្រោយនេះ។
ក្រៅពីការជួញដូរគ្រឿងញឿន ដែលបណ្ដាលអោយរដ្ឋាភិបាលឈឺក្បាលនោះ ភាពគ្មានការ
ងារធ្វើ ដែលជំរុញអោយប្រជាពលរដ្ឋ ធ្វើការឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដី សហរដ្ឋអា
មេរិក ក៏ជាកត្ដាមួយ ដែលធ្វើអោយរដ្ឋាភិបាលប្រទេសមួយនេះ មានភាពស្មុគស្មាញផងដែរ៕
ធ្វើដំណើរតាមរទៈភ្លើង ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក
ចង់ចាំ៖ គ្រឿងញៀនបំផ្លាញជីវិតអ្នក។
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail