CamNews

រថយន្ត 

កាន់តែសង្ហាទៀតហើយ ជាមួយ Audi A8 Hybrid 2015 ប្រើសមាសភាព សាំង ១៧ គ.ម/លីត្រ

យានយន្ដ​៖​ ជាថ្មីម្ដងទៀតហើយ ជាមួយក្រុមហ៊ុន Audi នូវម៉ូដែលជំនាន់ ដូចគ្នានឹង Audi A8​ 2015 ​ដែល​ទើប​តែបង្ហាញវត្ដមានកាលពីម្សិលមិញ ជាមួយរូបរាងស្រស់ សង្ហា រលើបរលោង ទាន់សម័យ ហើយសម្រាប់​ម៉ូដែលថ្មីដែលនឹងបន្ដចូលខ្លួនមកទៀតនោះគឺ 2015 Audi A8 Hybrid ប្រើប្រព័ន្ធហាប្រីត។​

2015 Audi A8 Hybrid ជាប្រភេទរថយន្ដប្រណិត ប្រើប្រព័ន្ធគ្រប់គ្រងកាន់តែទំនើប ទាន់សម័យ​ ផ្ដល់ភាព​ងាយស្រួល​រាល់ការប្រើប្រាស់ធ្វើដំណើរ មិនថាស្ថិតក្នុងស្ថានភាពបើកបរ យ៉ាងណានោះទេ។​ ដូចអ្វីដែល​​បានបង្ហាញ​រួចទៅហើយ ជាមួយរូបរាង នឹងទ្រង់ទ្រាយ បរិក្ខាបំពាក់ ទាំងក្នុងនឹងក្រៅ ពិតជាស្រស់​ស្អាត​ទំនើប ផ្ដល់ឲ្យទំនុកចិត្ដខ្ពស់​ រាល់ការបើកបរ ។ 

មិនត្រឹមតែភាពទាន់សម័យជាមួយនឹងរូបរាងបានលាតត្រដាងប៉ុណ្ណោះទេ 2015 Audi A8 Hybrid សម្ដែង​​ចេញនូវ​សមត្ថភាពកម្លាំងម៉ាស៊ីន ចំនួន ៦ V6 គូបផ្សំនឹង កម្លាំង Hybrid ដែលអាចជួយ​កាត់បន្ថយ លើ​ការ​ចំណាយ ថ្លៃសាំង រាលការធ្វើដំណើរ ។ សម្រាប់ប្រព័ន្ធគ្រប់គ្រងផ្នែកផ្សេង ដទៃទៀត​ 2015 Audi A8 Hybrid ក៏ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយអាចភ្ជាប់បណ្ដាញទំនាក់ទំនង ដោយ​ងាយស្រួលជា​មួយ​ Bluetooth  ទៅនឹងទូរស័ព្ទដៃ ។ ហើយចំពោះតម្លៃនេះ វិញម៉ូដែលមួយនេះ អាចចាប់ពី ៧៤០០០​ដុល្លារឡើងទៅ ។ 

សូមបញ្ជាក់ផងដែរថា ម៉ូដែល 2015 Audi A8 Hybrid ប្រើថាមពលសាំង ចំនួន ១៧ គ.ម ក្នុងមួយលីត្រ បើរត់លើដងផ្លូវជនបទ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 2015newhybridcars


Tags: vehicle 2015 Audi A8 Hybrid