CamNews

កីឡាអន្តរជាតិ 

អង់គ្លេសនឹងជួបប្រកួតកំដៅសាច់ដុំជាមួយនិង ណរវេស, បេលហ្សិចមុន Euro 2012

អង់គ្លេសនឹងប្រកួតបាល់ទាត់ជាលក្ខណះមិត្តភាអន្តរជាតិចំនួន២ជើងទៀតជាមួយនិងក្រុម
ណរវេស (Norway) និង បេលហ្សិច (Belgium) មុនពេលដែលបាល់ទាត់ Euro 2012។
ក្រុមបាល់ទាត់អង់គ្លេសដែលដឹកនាំដោយលោក Fabio Capello នឹងជួបប្រកួតជាមួយនឹង
ក្រុមបាល់ទាត់ប្រទេស ណរវេស (Norway) នៅក្នុងទីក្រុង អូស្លូ (Oslo) របស់ ណរវេស នៅ
ថ្ងៃសៅរ៍ ទី២៦ ខែឧសភា និងជួបស្វាគមន៍ក្រុមបាល់ទាត់ បេលហ្សិច (Belgium) នៅថ្ងៃទី ២
ខែមិថុនា ឆ្នាំ ២០១២ ក្នុងទឹកដី Wembley។
គ្រូបង្វឹកលោក Capello បាននិយាយថា "ចាប់តាំងពីប្រកួតស្មើរនៅក្នុងខែធ្នូកន្លងទៅនេះពួក
យើងបានធ្វើការព្យាយាមហ្វឹកហ្វាត់យ៉ាងខ្លាំង, ហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ
ណាស់ចំពោះការប្រកួត២ជើងមុនពេលដែលបាល់ទាត់ Euro 2012 ឈានមកដល់"៕


ដោយ វឌ្ឍនា

Tags: englandeuro 2012belgiumnorway