ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកធ្វើដំណើរលើយន្តហោះម្នាក់ បង្ខំចិត្តរត់ទៅបញ្ជាយន្ត
ហោះ ដោយធ្វើការចុះចតជាបន្ទាន់ ខណៈពេលដែលអ្នកបើកបរយន្តហោះ (Pilot) បានធ្លាក់
ខ្លួនឈឺមួយរំពេច និងមិនអាចបញ្ជាយន្តហោះបន្តទៅមុខទៀតបាន នេះបើយោងតាមការ
ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
អំឡុងពេលនៃការហោះហើរ បុរសជាអ្នកបើកបរយន្តហោះ (Pilot) បានធ្វើការទូរស័ព្ទអាស
ន្នមួយបញ្ជាក់អោយដឹងថាគាត់ ពិតជាបានធ្លាក់ខ្លួនឈឺ និងមិនអាចបញ្ជាយន្តហោះបាន
ទៀតនោះទេ ។ អ្នកនាំពាក្យអាកាសយានដ្ឋាន បានអះអាងអោយដឹងថា ក្រោយពីទទួល
បានព័ត៌មានខាងលើនេះភ្លាម ក្រុមការងារត្រួតពិនិត្យខាងជើងហោះហើរដែលមានវត្តមាន
នៅនឹងដីនោះ បានទូរស័ព្ទទាក់ទងបុរសម្នាក់ ដែលជាអ្នកធ្វើដំណើរលើយន្តហោះ ស្រប
ពេលដែលគាត់ក៏កំពុងតែបញ្ជាយន្តហោះ ជំនួសអ្នកបើកយន្តហោះដើម។
អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា បុរសជាអ្នកធ្វើដំណើរបញ្ជាយន្តហោះម្នាក់នោះ បើនិ
យាយពីបទពិសោធន៍ក្នុងការហោះហើរវិញ គឺមានកំណត់ ហើយគាត់មិនដែលធ្លាប់ធ្វើការ
ចុះចតយន្តហោះម្តងណាឡើយ ផ្ទុយទៅវិញ គាត់បែរជាធ្វើវាបានដោយជោគជ័យ នោះគឺ
គាត់បានធ្វើការចុះចតយន្តហោះមួយនេះ នៅឯអាកាសយានដា្ឋនអន្តរជាតិ North Lincol-
nshire airport នាវេលាម៉ោង ប្រមាណជាង ៧ និង ៣០ នាទីល្ងាច។
យ៉ាងណាមិញ បើនិយាយពីស្ថានភាពជម្ងឺបុរសជាអ្នកបើកយន្តហោះដើម មិនទាន់បាន
បញ្ជាក់អោយដឹងនៅឡើយនោះទេ ។ គួររំឭកផងដែរថា យន្តហោះធន់តូចមួយគ្រឿងនេះ
គឺធ្វើដំណើរហោះចេញពីក្រុង Doncaster ប្រទេសអង់គ្លេស ក្នុងលក្ខខ័ណ្ឌធ្វើការបង្ខឹកខាង
ជើងហោះហើរ ដោយនៅក្នុងនោះ មានអ្នកដំណើរម្នាក់អមទៅជាមួយ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
វីដេអូ ចំកួត យកជីវិត មកលលេងនឹងសេចក្តីស្លាប់ មួយនេះ ជាការពិតឬ?
- ប្លន់ ហេស .... ដកកាំបិតផ្លែវែង ដេញកាប់ រត់បាតជើង ស ព្រាត (មានវីដេអូ)
- បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់
(មានវីដេអូ)
- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេ
សប៊ុក កម្ពុជា
- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ
(មានវីដេអូ)
- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ
នាំស្រីដេកផ្ទះ (មានវីដេអូ)
- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...
- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ
ដោយ ៖ សំណាង
ប្រភព ៖ ម៉េត្រូ