CamNews

មិនគួរឲ្យជឿ 

បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ បុរសមានមាឌធំ នឹងមានគីឡូធ្ងន់បំផុត ដល់ទៅជាង ៤០០ គ.ក
ត្រូវបានក្រុមការងារជួយសង្គ្រោះ ដោយប្រើប្រាស់គ្រឿងចក្រ  វាយបំបែកផ្នែកខ្លះនៃផ្ទះ​ ដើ
ម្បីយកគាត់ទៅសម្រាកនៅឯមន្ទីរពេទ្យ  ស្របពេលដែលជម្ងឺគាំងបេះដូងរបស់គាត់ បានរើ
ឡើង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌មានបរទេស ដឹមី
រ័រ ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការក្នុងការវាយបំបែក បំនែកខ្លះនៃផ្ទះរបស់គាត់ ត្រូវបានធ្វើ
ឡើងដោយក្រុមការងារសង្គ្រោះបន្ទាន់    ពន្លត់អគ្គីភ័យ  ដោយនៅក្នុងនោះ  បានចំនាយ
ពេលដល់ទៅ ៦ ម៉ោងឯណោះ។ លោក Lehberger បេក្ខភាព បុរសមានគីឡូធ្ងន់ជាងគេ
ម្នាក់នេះ បានទូរស័ព្ទប្តឹងភ្នាក់ងារសង្គ្រោះបន្ទាន់  បន្ទាប់ពីគាត់ចាប់អារម្មណ៍បានថា ជម្ងឺ
របស់គាត់បានចាប់ផ្តើមរើឡើង។

ទន្ទឹមនឹងការមិនអាចធ្វើដំណើរចេញពីមាត់ទ្វារ ដូចសមាជិកដទៃទៀត ដែលមានវត្តមាន
នៅក្នុងផ្ទះ លោក Lehberger   ត្រូវបានក្រុមការងារ  សំរេចចិត្តបង្ខំវាយកំទេចផ្នែកខ្លះនៃ
ផ្ទះរបស់គាត់ ដែលមានទីតាំងនៅក្នុងក្រុង Riegelsberg ប្រទេសអាល្លឺម៉ង់  បំណងដើម្បី
យកគាត់ចេញពីក្នុងផ្ទះ ទៅសម្រាកព្យាបាលជម្ងឺគាំងបេះដូងនៅឯមន្ទីរពេទ្យ។

ជាលទ្ធផល លោក Riegelsberg វ័យ ២៩ ឆ្នាំ  ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងស្រុក
មួយកន្លែង ដោយនៅក្នុងនោះ   គាត់ក៏កំពុងតែសម្រាកព្យាបាល នៅលើគ្រែអ្នកជម្ងឺមួយ
ដែលត្រូវបានគេធ្វើឡើងជាពិសេស    យ៉ាងណាមិញបើយោងតាមសម្តីលោកវេជ្ជបណ្ឌិត
Volker   Klien  បានគូសបញ្ជាក់អោយដឹងថា  លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពី
ព្រោះថា លោកមិនដែលធ្លាប់មានអ្នកជម្ងឺមានគីឡូធ្ងន់យ៉ាងដូច្នេះនោះទេ។ ដោយឡែក
បើយោងតាមសម្តីអ្នកជិតខាង លោក Riegelsberg អះអាងថា  ពួកគេ  មិនដែលធ្លាប់បា
នឃើញ លោក Riegelsberg ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ នោះទេ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ
នាំស្រីដេកផ្ទះ (មានវីដេអូ)

- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...
- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ

- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)

- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធា
រណៈ (មានវីដេអូ)

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ


Tags: Biggest man Giant 63-stone Mr Lehberger Riegelsberg Germany