CamNews

មិនគួរឲ្យជឿ 

បះសក់ រស់នៅជាមួយពស់ មានពិស រាប់រយក្បាល ត្រូវបានខាំ រាប់រយដង មិនខ្ចីស្លាប់ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់ បើសិនជាមនុស្សយើង ត្រូវបានពស់មានពិសខាំហើយ
នោះ ច្បាស់ណាស់ មិនដល់ ២០ នាទីស្រួលបួលផង ពិតជាជាតិពិស ជ្រាបចូលអស់សព្វសា
ច់ និងស្លាប់ជាក់ជាមិនខាន តែចម្លែកអីតែលោក Tim Friede គាត់បែរជារីករាយនូវការនាំមក
ជូននូវរឿងដែលស្ទើរតែមិនគួរអោយជឿ នោះគឺ គាត់រង់ចាំអង្គុយអោយសត្វពស់មានពិសខាំ
ដាច់របស់គាត់ទៅវិញ ។

បន្ទាប់ពីត្រូវបានពស់មានពិសខាំហើយនោះ លោក Friede បែរជាទៅរកកន្លែងអង្គុយសម្រា
ក រង់ចាំអោយជាតិពិសដែលជ្រាបចូលទៅក្នុងដៃរបស់គាត់នោះ បានស្រាកស្រានទៅវិញ ។
បុរសគ្មានការងារធ្វើមា្នក់នេះ ត្រូវបានរកអោយឃើញថា  នៅតែបន្តរស់រានមានជីវិតដដែល
បើទោះជាត្រូវបានពស់មានពិស ច្រើនជាង ១០០  ក្បាលខាំក៏ដោយ ក៏ព្រោះតែគាត់បានរក
ឃើញ និងចាក់សារធាតុរាវមានពិសម៉្យាងចូលក្នុងខ្លួនគាត់ (diluted venom) ។

តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា មានពេលមួយនោះ ដៃរបស់គាត់ក៏បានចាប់ផ្តើមឡើ
ងប៉ោង បន្ទាប់ពីមានសារធាតុពុល ពិសពស់ជ្រាបចូលដៃរបស់គាត់ ដែលញ៉ាំងអោយគាត់
មានអាការពិបាកនឹងដកដង្ហើម។

យ៉ាងណាមិញ គាត់សង្ឃឹមថា ការធ្វើទារុណកម្មខ្លួនឯងនេះ បើទោះជាអាក្រក់ និងលំបាក
ក៏ពិតមែន តែអ្វីដែលគាត់រំពឹងទុកនោះគឺថា អាចនឹងរកឃើញ វ៉ាក់សាំង ដែលជួយដល់ក្រុ
មមនុស្សរាប់លាននាក់ រងគ្រោះដោយសារពស់មានពិសខាំ។

អំឡុងពេលនៃការធ្វើតេស្តសាកល្បង   អោយពស់មានពិសខាំ   ក្រុមមនុស្សភាគច្រើនបាន
លាន់មាត់ថា  គាត់ទំនងជាត្រូវស្លាប់ហើយមើលទៅ  ?  តែអ្វីដែលជាភាពភ្ញាក់ផ្អើលដដែល
នោះ លោក Friede វ័យ ៤៥ ឆ្នាំ មិនបាននាំមកនូវហានិភ័យអ្វីជាប់ខ្លួននោះទេ។

គួររំឭកផងដែរថា លោក Friede នៅឯជាន់ក្រោមដីផ្ទះរបស់គាត់ ដោយ មានទីតាំងនៅក្នុង
រដ្ឋ Winsconsin សហរដ្ឋអាមេរិក គាត់បានចិញ្ជឹមពស់មានពិសដល់ទៅជាង ១០០ ក្បាល
ឯណោះ។ ជាការពិត បុរសមានមហ្ឆិតារូបនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បើសិនជាវ៉ាក់
សាំង របស់គាត់ពិតជាបានរកឃើញ និងមានប្រសិទ្ធភាពពិតប្រាកដមែននោះ វានឹងអាច
ជួយដល់ក្រុមមនុស្សជាង ១២៥,០០០ នាក់ ស្លាប់ដោយសារពស់មានពិសខាំ មកពីជុំវិញ
ពិភពលោក ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេ
សប៊ុក កម្ពុជា

- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ
(មានវីដេអូ)

- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ
នាំស្រីដេកផ្ទះ (មានវីដេអូ)

- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...
- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

ដោយ ៖ កុសល
ប្រភព ៖ ម៉េត្រូ


Tags: Venom man Tim Friede Milwaukee Winsconsin US USA