CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ គោហោះ លើចង្រ្កាន

គ្រឿងផ្សំ
-សាច់គោ
-ម្ទេស
-ក្រូចឆ្មារ
-ទឹកត្រី
-ខ្ទឹមក្រហម
-ទឹកស៊ីអ៊ីវ

វិធីធ្វើ
ដំបូង យកសាច់គោជាប់ខ្លាញ់ ៣០០ក្រាម ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ ទឹកត្រី ១ស្លាបព្រាកាហ្វេ
រួច លាងសាច់ឱ្យស្អាត ពន្លះវា​ ប្រឡាក់ទឹកស៊ីអ៊ីវ ទឹកត្រី ទុកផ្អាប់ ១ម៉ោង ទើបយកទៅអាំងលើ
ចង្រ្កានធ្យូង   ដោយប្រើភ្លើងតិចៗ   ល្មមដល់ឆ្អិនរហូតឡើង   ក្លិនឈ្ងុយ។ បន្ទាប់មក ហាន់ជា
ចំណិតស្តើងៗ ល្មម ដាក់ក្នុងចាន ទទួលទាន។ 

គ្រឿងផ្សំទឹកជ្រលក់
-ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
-អង្ករលីង (បុកអោយម៉ដ្ឋ)​ ១​ ស្លាបព្រាកាហ្វេ
-ខ្ទឹមក្រហមហាន់ល្អិត ១​ ស្លាបព្រាកាហ្វេ
-ទឹកត្រី​ ៣ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ ២​ ស្លាបព្រាបាយ លាយគ្រឿងទាំងអស់ចូលគ្នា ឱ្យសព្វ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle khmer food