អាមេរិក៖ តាមការអោយដឹងពីពត៌មានបរទេស newsday កាលពីថ្ងៃពុធ ទី១៩ កញ្ញា មិ្សល
មិញនេះថា មានស្ដី្រវ័យចំណាស់ម្នាក់ បានបាត់ខ្លួនរយៈពេល ៥ថ្ងៃ ខណៈដែលគាត់បាន
ជាប់ក្នុងទូទឹកកក នៅក្នុង Apartment របស់ខ្លួនគាត់ផ្ទាល់។
ស្រី្ដរងគ្រោះ Theresa Christian
តាមប្រភពខាងលើបានអោយដឹងថា ស្រ្ដីដែលជាប់ក្នុងទូទឹកកកនោះ មានឈ្មោះថាThere-
sa Christian មានវ័យ ៥៩ឆ្នំា រស់ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ បើតាមការអោយដឹង
ពីកូនប្រុសរបស់គាត់ លោក Jemal Stewart បានអោយដឹងថា ម្ដាយរបស់គាត់បានបាត់ខ្លួន
តាំងពីរសៀលថ្ងៃ សៅរ៍ ទី ១៥ កញ្ញាម្លេះ តែដោយសារតែភ័យនៃការបាត់ខ្លួនម្ដាយពេក
ទើបគាត់និងបងប្អូន បានត្រឹមតែប្ដឹងទៅប៉ូលីស និងស្វែងតែខាងក្រៅផ្ទះ ពោលគឺមិនបាន
រកក្នុងផ្ទះអីទេ។ គាត់បានបន្ដថា លុះមកដល់វេលាម៉ោងប្រមាណជា ១០: ៣០ នាទីព្រឹកថ្ងៃ
ពុធ ទី ១៩ កញ្ញា ដោយអស់សង្ឃឹមពេក ទើបគាត់ និងបងប្អូនបាននំាគ្នាមកផ្ទះវិញ ហើយ
ក៏បានឆែកគ្រប់ទីកន្លែងក្នុងផ្ទះ ក៏បានឃើញម្ដាយរបស់ខ្លួន ជាប់ក្នុងទូទឹកកក។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រី Christian ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរ
ពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ តាមការប៉ាន់ស្មានរបស់ក្រុមគ្រូពេទ្យ បានអោយដឹង
ថា លោកស្រី Christian បានជាប់ក្នុងទូទឹកកក គឺប្រហែលមកពីលោកស្រី ស្វែងរកកន្លែង
លាក់ខ្លួន ដោយសារតែគាត់ភ័យខ្លាច ទៅនឹងខ្យល់ព្យុះ (Tornado) ដែលបានកើតឡើងក្នុង
រដ្ឋ Oklahoma ៕
ដោយ៖ រក្សា
ប្រភព៖ all-about-news