CamNews

មិនគួរឲ្យជឿ 

អាយុ២ឆ្នាំ ជិះកង់៥គីឡូម៉ែត្រទៅសួរសុខទុក្ខយាយ នៅមន្ទីរពេទ្យ

 

ដោយមានការអាណិតលោកយាយ ប៉ុន្ដែខ្លាចពុកម្ដាយមិនអនុញ្ញាត Noah បានលួចចាកចេញ
ពីផ្ទះដោយជិះកង់តូចមួយគ្រឿង និងកាបូបស្ពាយមានដាក់ទឹក ស្ករគ្រាប់ ប៉ុន្ដែបែរជាភ្លេចពាក់
ស្បែកជើង។

នៅពេលបានឮថា លោកយាយរបស់ខ្លួនឈឺ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ Noah Joel
ដែលកំពុងរស់នៅជាមួយពុកម្ដាយនៅឯ Hamelin ប្រទេសអាឡឺម៉ង់ ក៏បានលួចលាក់ធ្វើដំណើរ
ចម្ងាយ ៥គីឡូម៉ែត្រដើម្បីទៅកាន់មន្ទីរពេទ្យដែលលោកយាយរបស់ខ្លួនកំពុងនៅទីនោះ។ ដើម្បី
ត្រៀមសម្រាប់ដំណើរដ៏ "វែងឆ្ងាយ" នេះ Noah Joel បានយកស្ករគ្រាប់យ៉ាងច្រើន រួមជាមួយនឹង
ទឹកមួយដបដាក់ចូលក្នុងកាបូបស្ពាយសម្រាប់ពេលចាំបាច់។

បើទោះជាមានអាយុតិច ប៉ុន្ដែ Noah Joel មានការចងចាំបានល្អណាស់។ Noah Joel បាន
ចំណាំផ្លូវពីផ្ទះទៅកាន់មន្ទីរពេទ្យបានយ៉ាងច្បាស់។

នៅពេលករណីនេះបានកើតឡើង ម្ដាយរបស់ Noah Joel  គិតថាកូនរបស់ខ្លួនកំពុងលេងហ្គេម
នៅក្នុងបន្ទប់ ប៉ុន្ដែពេលចូលក្នុងបន្ទប់ទើបដឹងថា Noah Joel បានបាត់ខ្លួនជាមួយនឹងកង់តូចមួយ
គ្រឿង។ ម្ដាយរបស់ Noah Joel ​បានហៅទួរស័ព្ទទៅកាន់នគរបាលអោយជួយតាមរក។ មិនយូរ
ប៉ុន្មាន ក្រុមនគរបាលបានអោយដឹងថា​ គេបានឃើញក្មេងម្នាក់ដូចទៅនឹងការរៀបរាប់ កំពុងជិះ
កង់តាមដងផ្លូវ។

ដំណើរទៅសួរសុខទុក្ខខាងលើនេះ បានធ្វើអោយមានការរំជួលចិត្តយ៉ាងខ្លាំងពីគ្រួសាររបស់
Noah Joel ​និងអ្នកជិតខាង។ សមាជិកម្នាក់ក្នុងគ្រួសារ បាននិយាយថា Noah Joel ពិតជាមាន
ចិត្តអាណិត ស្រឡាញ់ និងចង់ជួយសម្រាលទុក្ខលោកយាយខ្លាំងណាស់ ហើយនេះ ប្រហែល
ជាវិធីដែល Noah Joel បានជ្រើសរើស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ banana1015/Zing


Tags: strange baby brave