នៅក្នុងការសម្ភាសន៍ថ្មីមួយ ជាមួយក្រុមអ្នកកាសែតកូរ៉េ លោក JK Shin, នាយកផ្នែកទូរស័ព្ទ
របស់ Samsung បានឲ្យដឹងថា Galaxy S IV នឹងមិនបង្ហាញខ្លួននៅព្រឹត្តិការណ៍ MWC 2013
(25-28/2) ដូច Tablet Galaxy Note 8 inch នោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុនកូរ៉េមួយនេះ នឹង
ប្រារព្ធនូវព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Unpacked នៅថ្ងៃទី 22/3 ។ បើតាម
Asiae ព្រឹត្តិការណ៍បង្ហាញខ្លួន Galaxy S IV ឆ្នាំនេះនឹងប្រារព្ធធ្វើនៅសហរដ្ឋអាមេរិច ស្រុកកំ
ណើតរបស់ Apple ជំនួសឲ្យប្រទេសអង់គ្លេសដូចការបង្ហាញខ្លួន Galaxy S III រឺ អាឡឺម៉ង់
បង្ហាញខ្លួន Galaxy Note II កាលពីឆ្នាំមុន។
Galaxy S IV នឹងបង្ហាញខ្លួននៅអាមេរិច ចុងខែមីនា ខាងមុខនេះ
ក្នុងនោះ Sammobile ដែលជាគេហទំព័រមួយច្រើនតែបង្ហោះព័ត៌មាន Copyright ពី Samsung បាន
បន្ថែមឲ្យដឹងនូវព័ត៌មានថ្មីមួយចំនួនពី Galaxy S IV ដូចជា ស្មាតហ្វូននេះមានឈ្មោះកូដជា Alitus J
បំពាក់នូវថ្ម 2600 mAh ជាមួយបច្ចេកវិទ្យាសាកអត់ខ្សែ និងអាចដោះបើកបិទ គំរបខាងក្រោយបាន
ដូចម៉ូដែលមុនៗ។
រូបភាពមួយដែលគេចាត់ទុកថាជា Galaxy S IV លេចចេញនៅលើគេហទំព័រចែករំលែក Picasa
ព័ត៌មានស្តីពី Galaxy S IV កាលពីពេលកន្លងមកបានឲ្យដឹងថា ស្មាតហ្វូននេះនឹងបំពាក់នូវអេក្រង់
ទំហំ 5 inch ជាមួយនឹងបច្ចេកវិទ្យា Super AMOLED Full HD ហើយអាចសន្សំបានថាមពលថ្ម 25%
វាប្រើប្រាស់ CPU multi-core Cortex-A15 ប៉ុន្តែនៅមិនទាន់ច្បាស់ថាជា 8x (Exynos 5 Octa) រឺមិន
មែននោះទេ ៕
ដោយ៖ សិលា
ប្រភព៖ VE