ឧបករណ៍ស្រោមការពារ Clear View របស់ Samsung ត្រូវបានអ្នកប្រើប្រាស់ជាច្រើននាក់រអ៊ូរទាំ ដោយសារតែវាបានធ្វើឲ្យមានស្នាមឆ្កូតនៅលើអេក្រង់របស់ Galaxy S6 Edge បន្ទាប់ពីប្រើបានតែ ពីរបីថ្ងៃតែប៉ុណ្ណោះ។
អាន៖ ក្រឡេកមើល Concept iPhone Air ដែលមានកម្រាស់ ដ៏ស្តើងត្រឹម 4,3 mm តើស្អាតប៉ុណ្ណាដែរ? (មានវីដេអូ)
នេះគឺជាឧបករណ៍អស្ចារ្យមួយ ព្រោះតែវាគឺជា flip cover ដែលមានផ្ទៃថ្លាមើលធ្លុះ។ អ្នកអាចមើល ឃើញបាននូវខ្លឹមសារដែលលេចចេញនៅលើផ្ទៃអេក្រង់ស្មាតហ្វូន តាមរយះ Cover នេះដោយមិន ចាំបាច់បើកគម្របចេញ ក៏ដូចជាទទួលទូរស័ព្ទ ឬផ្តាច់ការសន្ទនាដោយផ្ទាល់ ដោយមិនចាំបាច់បើក គម្រប Cover ឡើយ។ ជាក់ស្តែង អ្នកប្រើប្រាស់ Galaxy S6 និង Galaxy S6 Edge មួយចំនួនបាន រអ៊ូរទាំថា ឧបករណ៍នេះ បានបង្កើតឲ្យមានស្នាមឆ្កូតតូចៗមួយចំនួន នៅទីតាំងផ្សេងៗគ្នា នៅលើ អេក្រង់ស្មាតហ្វូន។
អាន៖ Apple Watch វាស់ចង្វាក់បេះដូង បានយ៉ាងត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនវាស់ជំនាញ
អាន៖ លេចចេញរូបភាព Galaxy S6 Active ដែលមិនជ្រាបទឹក និងថាមពលថ្ម 3500 mAh
អតិថិជនប្រើ Galaxy S6 Edge ម្នាក់បានធ្វើការបង្ហោះរូបភាព ស្មាតហ្វូនមានស្នាមឆ្កូតរបស់ខ្លួន នៅ លើគេហទំព័រ XDA ហើយអ្នកអាចមើលឃើញយ៉ាងច្បាស់នូវស្នាមឆ្កូតខាងលើនេះផងដែរ។ អ្វីដែល គួរឲ្យចាប់អារម្មណ៍គឺអ្នកប្រើប្រាស់ Galaxy S6 Edge នោះ ទើបតែប្រើស្មាតហ្វូនបានពីរសប្តាហ៍ ហើយក៏ទើបតែប្រើ Cover នេះបានតែមួយថ្ងៃប៉ុណ្ណោះ។ គាត់បានទាក់ទងទៅខាង Samsung UK ហើយ ប៉ុន្តែនៅមិនទាន់មានចម្លើយឆ្លើយតបលើបញ្ហានេះនៅឡើយទេ។ ក្រៅពីនេះ គាត់ក៏បានប្រាប់ ទៅអ្នកដទៃផ្សេងទៀតថា កុំឲ្យប្រើប្រាស់ស្រោមការពារ Clear View នេះជាមួយ Galaxy S6 Edge របស់ខ្លួន បើសិនជាមិនចង់ ទទួលបានលទ្ធផលដូចគាត់។
អាន៖ ម៉ូដែលពិសេស Iron Man សម្រាប់ Galaxy S6 Edge នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ
ស្រោមការពារ Clear View សម្រាប់ Galaxy S6 & Galaxy 6 Edge
គេហទំព័រ SamMobile ដែលជំនាញបង្ហោះព័ត៌មានស្តីពីផលិតផល Samsung ក៏បានប្រាប់ទៅអ្នក ដែលកំពុងចង់ទិញផលិតផលការពារអេក្រង់ប្រភេទនេះ ថាវាមិនមានសមត្ថភាពអ្វីពិសេសលេចធ្លោ នោះទេ។ អ្នកគ្រាន់តែអាចទទួល ឬចុចមិនទទួលទូរស័ព្ទតាមរយះផ្ទៃជ័ររបស់ស្រោមការពារនេះ ពោលគឺមិនអាចបញ្ជាផ្ទាល់នូវ Notification ដទៃផ្សេងទៀត ដូចទៅនឹងបណ្តាផលិតផលការពារ ស្មាតហ្វូនមុនៗនេះ របស់ Samsung ដែរ៕
អាន៖ Galaxy S6 ត្រូវបានរិះគន់ថា អន់ជាង Galaxy S5
ប្រែសម្រួល៖ ករុណា
ប្រភព៖ SamMobile, Vreview