CamNews

ទូរស័ព្ទ 

iPhone 6 និង Galaxy S5 នឹងមិនមាន អេក្រង់កោងឡើយ

គេហទំព័រ The Korea Herald របស់កូរ៉េខាងត្បូង បានឲ្យដឹងថា បណ្តាប្រភពព័ត៌មាន ដ៏គួរឲ្យជឿ ជាក់មួយចំនួន បានបញ្ជាក់ថា iPhone 6 និង Galaxy S5 នឹងមិនត្រូវបានបំពាក់ នូវអេក្រង់កោង ដូចក្រុមអ្នកជំនាញ បានសន្និដ្ឋានពីមុននោះទេ។

Kim Jong Hyun, អ្នកជំនាញវិភាគមកពី Eugene Investment & Securities បានឲ្យដឹងថា សមត្ថភាព ផលិតបន្ទះអេក្រង់កោងរបស់ Samsung នៅមិនទាន់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ Galaxy S5 នៅឆ្នាំ ក្រោយនោះទេ។ គាត់ក៏បានចែករំលែក នូវការប៉ាន់ស្មានផ្ទាល់ខ្លួនថា ឧបករណ៍អេក្រង់កោងបន្ទាប់ របស់ Samsung វានឹងជាស្មាតហ្វូន បន្ទាប់បន្សំរបស់ខ្លួនប៉ុណ្ណោះ គឺមិនមែនជាកំពូលស្មាតហ្វូន ប្រចាំត្រកូល Galaxy S ដូចជា Galaxy S5 នោះទេ។

(រូបភាពតំណាង)

បច្ចុប្បន្នមានតែ Samsung និង LG ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនពីរ បានផលិតអេក្រង់កោងដល់ ឧបករណ៍ Mobile។ ក្រុមហ៊ុនទាំងពីរនេះ ទើបតែធ្វើការបង្ហាញនូវឧបករណ៍អេក្រង់កោង ផ្ទាល់ខ្លួន ដូច្នេះពួកគេនៅមិនទាន់អាច ទទួលនូវសំណើផលិតអេក្រង់កោង សម្រាប់ Apple បាននៅឡើយ ទេ។ ពិភពបច្ចេកវិទ្យាបានជឿជាក់ថា iPhone 6 ដែលនឹងត្រូវបង្ហាញខ្លួន នៅឆ្នាំក្រោយ ប្រាកដ ណាស់ថាវា នៅតែប្រើប្រាស់អេក្រង់ត្រង់រាបស្មើ ដូចមុនដដែល៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- អ្នកប្រើប្រាស់ Windows Phone នឹងទទួលបាន 20 GB សម្រាប់ផ្ទុកទិន្នន័យ ដោយឥតគិតថ្លៃ
- ក្រុមហ៊ុន Mobitel ទិញយកក្រុមហ៊ុន Smart មែនឬ?

- Nokia បង្អាប់ iPad ថាបង្ហាញពន្លឺអន់ ពេលនៅក្រោមពន្លឺព្រះអាទិត្យ (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 6 Galaxy S5 Curved screen Smartphone Apple Samsung Hightech