គ្រឿងផ្សំ
-សាច់ទាខ្វៃជាប់ស្បែក ២ខាំ
-សម្បកខ្ចប់ចាយ៉ ១ដុំ
-ទឹកសៀងខាប់ ១ចាន
-ត្រសក់ ២ផ្លែ
-គល់ស្លឹកខ្ទឹម ១ខាំ
-ទឹកឃ្មុំ ១ស្លាបព្រា
វិធីចម្អិន
ដំបូង យកសម្បកខ្ចប់ចាយ៉ ឬ សម្បកនំសាំងប៉ពា ទៅចំហុយប្រមាណជា ២ ទៅ ៣នាទី រួច
រៀបដាក់ ក្នុងចាន។ បន្ទាប់មក ហាន់សាច់ទាខ្វៃ ជ្រើសរើសយកសាច់ជាប់ស្បែក តម្រៀប
នៅលើចាន។
ចំណែក ត្រសក់ ត្រូវខ្វេះ យកគ្រាប់ចេញ រួចហាន់ជាចំណិតតូចៗ វែងៗ ប្រមាណជា៣ថ្នាំង
ដៃ។ គល់ខ្ទឹម ត្រូវជ្រើសរើសយក ដើមដែលធំ រួចហាន់ឱ្យ មានប្រវែង ដូចគ្នានឹងចំណិត
ត្រសក់ដែរ។
យកទឹកសៀងខាប់ លាយ ជាមួយទឹកឃ្មុំបន្តិច ដើម្បីឱ្យមានរស់ជាតិឆ្ងាញ់ពិសា ចុងក្រោយ
ខ្ចប់សាច់ទាខ្វៃ លាយជាមួយត្រសក់ និង គល់ស្លឹកខ្ទឹម ចម្អិន រយៈពេល ១០នាទី ជាការ
ស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian