កុលាបគឺជាឈ្មោះផ្កាម្យ៉ាងដ៏ស្រស់ស្អាត ដែលប្រជាជនភាគច្រើន និយមពេញយកមកប្រើប្រាស់
សំរាប់លំអ នៅក្នុងគេហដ្ឋាន ឬ ដំាលំអក្នុងសួនច្បារ។ ម្យ៉ាងទៀត ផ្កាកុលាប គេប្រើជាអំណោយ
សំរាប់ជូនមនុស្សជាទីស្រលាញ់ នៅថ្ងៃពិសេស។ ជាពិសេស ផ្កាកុលាបជាឱសថធម្មជាតិ ដ៏ស័ក្ត
សិទ្ធិក្នុងថែរក្សាស្បែក សក់ និងមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាពភ្នែក និងធ្មេញ។
១/ ថែរក្សាស្បែក៖ ទីកផ្កាកុលាប ជាឱសថធម្មជាតិម្យ៉ាង ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការ
ថែរក្សាសម្រស់ស្បែកបុរស និង ស្រ្តី ឱ្យស្រស់ស្អាត ភ្លឺរលោង ជួយសម្អាតស្បែក និងការពារពីការ
ឆ្លងមេរោគផ្សេងៗ ជាពិសេស គេប្រើវាធ្វើជាក្រែមលាបស្បែក កម្ចាត់ភាពកខ្វក់និងសារធាតុប្រេង
ចេញពីស្បែក។ មួយវិញទៀត គេប្រើវាជាឱសថសំរាប់ព្យាបាលរបួសនិងការរលាកដោយកំដៅថ្ងៃ
ជួយឱ្យឈាមរត់បានស្រួល។
២/ ថែរក្សាសក់៖ ទឹកផ្កាកុលាប មានតួនាទី ធ្វើអោយប្រសើរឡើង នូវឈាមរត់បានល្អ និង ជួយ
ឱ្យសក់ដុះបានលឿន។ វាអាចត្រូវបានប្រើ ធ្វើជាទឹកសាប៊ូកក់សក់ ឱ្យសក់ទន់ និង ជួយឱ្យសក់ដុះ
ឡើងវិញបានឆាប់រហ័ស និង ជួយឱ្យសក់រឹងមំា មានសុខភាពល្អ។
៣/ ថែរក្សាភ្នែក៖ ទឹកផ្កាកុលាប មានផ្ទុកទៅដោយសារធាតុជាច្រើនទៀត ដែលអាចជួយឱ្យភ្នែក
របស់អ្នក មិនឆាប់នឿយហត់ និង អស់កម្លាំង។ ជាពិសេស សំរាប់អ្នកដែលចំណាយពេលវេលាជា
ច្រើនម៉ោង នៅមុខម៉ាស៊ីនកុំព្យួទ័រ ដោយគ្រាន់តែបន្តក់ ទឹកផ្កាកុលាប ចូលក្នុងភ្នែក វានឹងជួយឱ្យ
ភ្នែករបស់អ្នក មានសុខភាពល្អ។
៤/ ថែរក្សាសុខភាពមាត់ធ្មេញ៖ ទឹកផ្កាកុលាបក៏ត្រូវបានគេប្រើធ្វើជាទឹកខ្ពលមាត់ជួយព្យាបាល
ការរលាកអញ្ចាញធ្មេញ ជំងឺឈឺធ្មេញដោយការញុំាស្ករកៅស៊ូ។ ជាពិសេស វាមានប្រសិទ្ធិភាពក្នុង
ការជួយកម្ចាត់ក្លិនមាត់ស្អុយ និង ធ្វើឱ្យខ្យល់ដកដង្ហើមមានក្លិនក្រអូប ស្រស់ថ្លា៕
ដោយ៖ វណ្ណៈ
ប្រភព៖ medindia