ព័ត៌មានកីឡា៖ ជើងខ្លាំង តំណាងឲ្យប្រទេស ហ្វីលីពីន គឺកីឡាករ ប៉ាក់ គីអៅ ត្រូវបានគេស្គាល់ថា ជាកីឡាករ ដែលមានសន្ទុះកម្លាំងដៃខ្លាំង ហើយមានភាពរហ័សរហួន នឹងក្លាយជាបញ្ហាដ៏ធំចំបងបំផុត របស់ Floyd នៅថ្ងៃទី ២ ខែឧសភា ខាងមុខនេះហើយ ។
យោងតាមសម្ដីរបស់មិត្ដភក្ដិរួមអាជីពជាកីឡាករ គឺលោក Miguel Cotto បានទទួចប្រាប់ទៅអ្នកការសែតថា លក្ខណៈសម្បត្ដិដែល ប៉ាក់ គីអៅ មាន Floyd គឺមិនដែលបានជួបប្រទះនៅឡើយទេ ហើយចំនុចទាំងនោះ នឹងក្លាយជា បញ្ហាធំរបស់ Floyd នៅថ្ងៃប្រកួតនោះ ។
Miguel Cotto ប្រាកដជាស្គាល់ច្បាស់ពី កម្លាំងដៃ ព្រមទាំងភាពរហ័សរហូនរបស់ ប៉ាក់ គីអៅ ហើយ ខណៈដែល រូបគាត់ធ្លាប់បានប្រកួតគ្នាកាលពីឆ្នាំ ២០០៩ ហើយកណ្ដាប់ដៃនេះបានធ្វើឲ្យគាត់ដួលត្រឹមទឹកទី ១២ ។ប៉ុន្ដែទន្ទឹមនឹងការស្គាល់ពីថ្វីដៃ របស់ ប៉ាក់ គីអៅ រួចមក រួបគាត់ក៏មានឱកាសប្រកួតជាមួយ Floyd ម្ដងដែរ កាលពី ឆ្នាំ ២០១២ ហើយគាត់ក៏ហាក់ដូចជា ប៉ាក់ គីអៅ នៅពេលនេះ អ៊ីចឹងដែរ គឺយល់ព្រមតាមសំណើរ លក្ខខណ្ឌរបស់ Floyd ទាំងអស់ តែលទ្ធផល គាត់គឺជាអ្នកចាញដដែល។
លោក Miguel Cotto បានបន្ដទៀតថា Floyd គឺជាកីឡាករ ដែលមានភាពវៃឆ្លាតជាង កីឡាករជាច្រើនដែលគាត់ ធ្លាប់បានប្រកួត ហើយគាត់ប្រកដជាឆាប់ចាប់បាន និង ស្វែងយល់ច្បាស់ពីសមត្ថភាព របស់គូរប្រកួតរបស់គាត់ ខណៈដែលការប្រកួតមិនប្រើពេលយូនោះ ទេ។ ដូច្នេះ ប៉ាក់ គីអៅ ថ្វីត្បិតតែគាត់មានភាពអស្ចារ្យ ២ ចំនុចនេះមែន តែមិនប្រាកដ ថាអាចផ្ដួល Floyd បានដោយងាយនោះឡើយ ខណៈដែរ Floyd គឺជាកីឡាករ ដែលឆ្លាតងាយនឹងរកឃើញពីចំនុចខ្សោយដៃគូរ។
គួបញ្ជាក់បន្ថែមផងដែរថា បើតាមសម្ដីរបស់ គ្រូបង្វឹក ប៉ាក់ គីអៅ គឺលោក Freddie Roach បានង្ហាញឲ្យដឹងថា Floyd ក៏ជាកីឡាករដែលពូកែម៉ាត់ផងដែរ ប៉ុន្ដែក្បាច់ដែលគេប្រើ មិនប្រែប្រួលនោះទេ គាត់តែងតែ ឃើញរាល់ការប្រកួតរបស់គេ ហើយក៏មើលដឹងពីវិធីសាស្រ្ដដែលអាច ទប់ទល់ផងដែរ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគាត់បានយល់ទាំងប៉ុន្មាន គាត់បានបង្ហាញទៅដល់ ប៉ាក់ គីអៅ ដើម្បីស្វែងរកវិធីការពារដោយខ្លួន ឯង ។
ប៉ាក់ គីអៅ នឹង គ្រូបង្វឹក Freddie Roach
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews