ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃគូស្នេហ៍មួយគូ ដែលបានទៅរៀបការនៅក្នុងព្រៃ
គឺ បានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងចម្លែកចិត្ដជាខ្លាំង ចំពោះគូស្នេហ៍
នេះ។
អាពារហ៍ពិពាហ៍ ដែលមានលក្ខណៈចម្លែកនេះ ត្រូវបានធ្វើឡើងក្នុងព្រៃដ៏ធំមួយឈ្មោះ Big
Sur រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។ ពិធីមង្គលការនេះ ត្រូវបានគេដឹងថា កូនប្រុសឈ្មោះ
Sean Parker គឺជាអ្នកវិនិយោគទុន ផ្នែកគេហទំព័រ (Web) ដែលជាអ្នកមានបំផុត ឯកូនស្រី
ឈ្មោះ Alexandra Leanas ជាអ្នកនិពន្ធបទចម្រៀង ដ៏ស្រស់ស្អាត និងល្បីផងដែរ ក្នុងសហ
រដ្ឋអាមេរិក។
តាមការអោយដឹងពីកូនប្រុស គឺលោក Sean បាននិយាយថា គាត់ធ្វើបែបនេះ គឺចង់អោយ
មានលក្ខណៈរ៉ូមែនទិក និងខុសប្លែកពីគេ ព្រោះមិត្រភ័ក្រ និងភ្ងៀវទាំងអស់ អាចអង្គុយបរិ
ភោគអាហារនៅក្រោមតង់ ហើយអាចមើលទេសភាពផ្ទៃទឹកបឹង និងអាចផ្ដិតរូបភាពដ៏ស្រ
ស់ ត្រកាលនៃធម្មជាតិក្នុងព្រៃផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពិធីរៀបការនេះ ត្រូវ
បានចំណាយអស់ប្រាក់ ១០លានដុល្លារផងដែរ៕
ដោយ៖ នារី
ប្រភព៖ dailymail