សម្រស់ស្រស់ស្អាត ដោយសារតែ ស្បែកមុខសភ្លឺរលោង និង គ្មានមុន។ តើធ្វើដូចម្តេចដើម្បីកំចាត់
មុន ឬ មុនក្បាលខ្មៅ ដែលមាននៅលើស្បែកមុខរបស់អ្នក? ខាងក្រោមនេះ គឺជាវិធីងាយៗ ៣យ៉ាង
ជួយឱ្យអ្នកកំចាត់មុននៅលើស្បែក និង ធ្វើឱ្យស្បែកសភ្លឺរលោង។
១/ មិនត្រូវយកដៃញេចមុន៖ ការញេចមុនដោយដៃផ្ទាល់ ក្រៅពីធ្វើអោយឆ្លងមេរោគពីដៃ វាក៏ធ្វើ
អោយមានស្លាកស្នាមធំ នៅលើផ្ទៃមុខ របស់អ្នកដែរ។ វិធីល្អ ដើម្បីកំចាត់មុន អ្នកត្រូវប្រើច្រាសដុស
ធ្មេញ យកមកលុបមុខ ដោយប្រើច្រាសដុសធ្មេញ ដែលមានសរសៃទន់មកដុសលើកន្លែងមានមុន
ក្បាលខ្មៅ(ជាពិសេសត្រង់ច្រមុះ)។ ធ្វើបែបនេះគ្រប់ពេលលាងសំអាត វានឹងជួយកំចាត់មុននៅលើ
មុខរបស់អ្នក បានយ៉ាងងាយស្រួល។
២/ ឆ្ពុង៖ ការឆ្ពុងចំហាយទឹកក្ដៅ មិនត្រឹមតែជួយដល់សម្រស់ ធ្វើឱ្យស្បែកតឹងណែននោះទេ វាក៏
អាចជួយសំអាតមុនក្បាលខ្មៅផងដែរ ព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាលខ្មៅគឺដោយ
សាររន្ធរោមត្រូវស្ទះដោយជាតិខ្លាញ់ និងធូលី។ ដូច្នេះការឆ្ពុងជាញឹកញាប់នឹងធ្វើអោយរន្ធរោមរីកធំ
នឹងមិនមានកើតមុនក្បាលខ្មៅលើស្បែកមុខរបស់អ្នក។
៣/ បំប៉នជាតិសំណើមដល់ស្បែក៖ ការបំប៉នស្បែក ដោយជាតិសំណើម គឺជាវិធីដ៏ល្អមួយក្នុង
ការកំចាត់មុនក្បាលខ្មៅ។ ដោយគ្រាន់តែ យកកន្សែងសើម ស្អាតគ្របលើមុខ រយៈពេល ១៥នាទី
មុនចូលគេងជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើត បានជាមុនក្បាលខ្មៅបាន
នោះទេ៕
ដោយ៖ វណ្ណៈ
ប្រភព៖ health