ព័ត៌មានអន្តរជាតិ ៖ អាកាសចរណ៍ មកពីជុំវិញសកលលោក បានចាប់ផ្តើមកែតម្រូវ អោយទាមទារអោយ ពីលុតទាំង ២ នាក់ (កាពីទែន និង ជំនួយការបើក យន្តហោះ) ត្រូ វតែ មាន វត្តមាននៅក្នុងបន្ទប់កាប៊ិន (បន្ទប់បើកយន្តហោះ) ក្រោយរឿងអាស្រូវ ធ្លាក់ យន្ត ហោះក្រុមហ៊ុនអាកាសចរណ៍ Germanwings នៅឯ ជ្រលងភ្នំ Alps ភាគខាងត្បូង ប្រទេស បារាំង ។
ក្រុមហ៊ុនអាកាសចរណ៍ធំៗ មកពីប្រទេស កាណាដា អាល្លឹម៉ង់ ចក្រភពអង់គ្លេស ន័រវេ ទាំងអស់គ្នាបាន សន្យាថា នឹងផ្លាស់ប្តូរគោលនយោបាយសុវត្ថិភាពរបស់ខ្លួន ។ ដោយឡែក អាកាសចរណ៍ស៊ីវិលប្រទេស អង់គ្លេស Civil Aviation Authority (CAA) បំភ្លឹអោយដឹងថា នឹងមានការតាមដានត្រួតពិនិត្យជាបន្តបន្ទាប់ ខណៈការស៊ើបអង្កេត ស្តីពីគ្រោះថ្នាក់ធ្លាក់ យន្តហោះខាងលើ កំពុង តែវិវត្តន៍ ។ ដោយឡែក ក្រុមហ៊ុន Lufthansa ដែលគ្រប់គ្រងទៅលើ ក្រុមហ៊ុនអាកាសចរណ៍ Germanwingsមានរឿងអាស្រូវធ្លាក់យន្តហោះ ដើមសប្តាហ៍នេះ អោយដឹងថា មិនថា គោលនយោបាយ រក្សាសុវត្ថិភាពល្អកម្រិតណានោះទេ តែនៅតែ មិនអាចបញ្ឈប់បាននូវការបោកបញ្ឆោត ពីលុត បើកយន្តហោះបាននោះទេ ៕
- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី