CamNews

មិនគួរឲ្យជឿ 

អន្ទង់យក្សដ៏កំណាច ត្រូវបានអ្នកនេសាទចាប់បាន

 
អាមេរិក៖ បន្ទាប់ពីលោក Doug Cutler ដែលជាអ្នកនេសាទម្នាក់ ចាប់បានអន្ទង់ដ៏ធំមួយ រូច
គាត់ បានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់
ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះគឺមានមនុស្សដល់ទៅ ១.២លាននាក់ឯណ្ណោះ ដែលបានចូល
មើលក្នុងរូបភាពនេះ។



លោក Doug Cutler បាននិយាយថា គាត់បានធើ្វជាអ្នកនេសាទ ជាច្រើនឆ្នាំមកហើយ តែគាត់
មិនដែលបានជួបប្រទះ សត្វអន្ទង់ដែលធំ និងចម្លែកបែបនេះទេ។ គាត់បានបន្ថែមថា សត្វនេះ
ត្រូវបានគាត់ដាក់ឈ្មោះថា សត្វអន្ទង់សមុទ្រចម្លែក។ លោក Doug បានបញ្ចាក់ថា សត្វអន្ទង់
ដ៏ចម្លែកមួយនេះ ត្រូវបានគាត់ប្រើសម្ភារនេសាទ របស់គាត់ចាក់សម្រាប់វា​ នៅឯតាមដៃសមុទ្រ
មួយ នៅរដ្ឋ New Jersy។



ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកអភិរក្សបរិស្ថាន និងមន្រី្ដជលផល ពីទីក្រុង New York
បានប្រាប់ថា ទោះបីជាសត្វអន្ទង់ មានការកើនឡើងច្រើន ក្នុងដៃសមុទ្រ​ នៃរដ្ឋ New Jersy
ក៏ដោយ តែបើសិនជាសត្វអន្ទង់មានលក្ខណៈធំបែបនេះ គឺគេមិនចង់អោយ ក្រុមអ្នកនេសាទ
ចាក់សម្លាប់វាទេ ព្រោះវាអាចទុក ជាគុណប្រយោជន៍ សម្រាប់បរិស្ថានរបស់យើង៕

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail

 


Tags: Unbelievable strange monster eel USA