CamNews

កីឡាអន្តរជាតិ 

គម្រោងកីឡាដ្ឋានថ្មីរបស់ Liverpool

ចាប់តាំងពីយូរយាណាស់មកហើយ គណៈកម្មការចាត់តាំងរបស់ Liverpool បានពង្រៀង
ផែនការកសាងកីឡាដ្ឋានថ្មីមួយដែលធំជាងកីឡាដ្ឋាន Anfield បច្ចុប្បន្ននេះ។ ដូច្នេះក្នុង
និន្នាការនេះ The Reds ទើបនឹងប្រកាសសេចក្តីពង្រៀងថ្មីរបស់ទីលានបាល់ទាត់ �Anfield
ថ្មី� ដែលមានកៅអីឡើងដល់ ៦០.០០០កៅអី។
កាលពីសម័យរបស់ Hicks និង Gillett ដែលបានទិញ Liverpool ពី១០ឆ្នាំមុខ។ ម្ចាស់ក្លឹប
សញ្ញាត្តិអាមេរិករូបនេះមានបំណងកសាងកីឡាដ្ឋានថ្មីមួយដែលធំជាង Anfield បច្ចុប្បន្ន
នេះ។ ប៉ុន្តែដោយមូលហេតុជាច្រើន គំរោងកសាងចាប់ផ្តើមតាំងពី៩ឆ្នាំមុន តែដល់ពេល
បច្ចុប្បន្ននេះ នៅតែឈរជើងនៅកន្លែងតែមួយ។ ប៉ុន្តែម្ចាស់ថ្មីរបស់ក្លឹបនេះ John W. Henry បានប្តេជ្ញាចិត្ត ជំរុញឲ្យ គំរោងនេះដំណើរការឲ្យបានឆាប់រហ័ស។

ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃប្លង់របស់កីឡាដ្ឋានថ្មីរបស់ក្លឹបបាល់ទាត់ Liverpool

ប្រភព៖ tintuconline
ដោយ៖ ណាវី

Tags: footballliverpoolstadiumjohn w.henry