(បាសែល)៖ ក្រុមលេងនៅក្នុងលីកកំពូល La Liga របស់អេស្ប៉ាញ Sevilla បានឈ្នះពានលំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League បាន៣សម័យកាលជាប់ៗគ្នា ក្រោយពីបំបាក់គូប្រជែងមកពីអង់គ្លេស Liverpool ៣-១ យប់មិញទៀតក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Basel ប្រទេសស្វីស ។
សារព័ត៌មាន BBC បានផ្សាយថា ខ្សែប្រយុទ្ធជនជាតិអង់គ្លេស Daniel Sturridge បានស៊ុតគ្រាប់នាំមុខឲ្យហង្សក្រហម នៅនាទីទី៣៥ ក្នុងវគ្គទី១ មុនពេល Sevilla តាមបានស្មើវិញត្រឹមចាប់ផ្តើមបាន១នាទីក្នុងវគ្គទី២ ដោយកីឡាករ Kevin Gameiro នៅនាទីទី៤៦ និងមិត្តរួមក្រុម Coke បន្ថែម២គ្រាប់ទៀតម្នាក់ឯងនៅនាទីទី៦៤ និងទាទីទី៧០ រហូតដល់ បញ្ចប់នៃការប្រកួតពេញម៉ោង ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង