(ញូវយ៉ក)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool របស់អង់គ្លេស បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម AS Roma នៃប្រទេសអ៊ីតាលី ក្នុងជំនួបមិត្តភាពអន្តរជាតិដែលទើបបញ្ចប់មុននេះ នៅទឹកដីនៃសហរដ្ឋអាមេរិក។
នេះជាការបរាជ័យលើកទី២ របស់ Liverpool ក្រៅពីឈ្នះ៥ដង ក្នុងចំណោមលេងមិត្តភាពអន្តរជាតិ ៧ប្រកួតនៅក្រៅទឹកដី មុនរដូវកាលថ្មីឆ្នាំ២០១៦-២០១៦ ចាប់ផ្តើមរាត្រីថ្ងៃសៅរ៍ ទី១៣ ខែសីហាខាងមុខនេះ ដោយត្រូវជួបនឹងកាំភ្លើង Arsenal នៅក្នុងក្របខណ្ឌ Premier League។
ឈុត១១នាក់ដំបូង គ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Jurgen Klopp បានដាក់សុទ្ធតែកីឡាករខ្លាំងៗចូលលេង តែបានត្រឹមតែស្មើ ១-១ ក្នុងវគ្គទី១ រយៈពេល៤៥នាទីដំបូងពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករ Ojo នៅនាទីទី ៤៥+២ ក្រោយពេលអតីតខ្សែប្រយុទ្ធ Manchester City, Edin Dzeko រកបានគ្រាប់នាំមុខឲ្យ Roma នៅនាទីទី៣០ និងគ្រាប់ជ័យជំនះនៅនាទីទី៦៣ ធ្វើបានសម្រេចដោយកីឡាករ Mohamed Salah៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង