CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយពីលុត បើកយន្តហោះទម្លាក់ សកសព មនុស្ស​ ដឹកមកដល់ មាតុប្រទេសវិញហើយ ខណៈ អាសូរចិត្តគ្រប់គ្នា

ព័ត៌មានអន្តរជាតិ ៖ សាកសពមនុស្ស ៤៤ នាក់ ពីករណីធ្លាក់  យន្តហោះ  ក្រុមហ៊ុន អាកាសចរណ៍ Germanwings កាលពីពេលកន្លងទៅនោះ បានមកដល់ទីក្រុង Duesseldorfភាគខាងលិចប្រទេស អាល្លឹម៉ង់ហើយ ខណៈសពទាំងអស់នេះ នឹងបញ្ជូនទៅអោយក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យ សពតាមប្រពៃណី ។


គួរបញ្ជាក់ថា ក្រុមហ៊ុនធំ Lufthansa គ្រប់គ្រង   លើ  ក្រុមហ៊ុន អាកាសចរណ៍ Germanwings បាន បញ្ជូនបណ្តាក្តារមឈូស តាមរយៈយន្តហោះដឹកទំនិញ  នារាត្រី   ថ្ងៃអង្គារ ម្សិលមិញនេះ ពី ទីក្រុង មាត់សមុទ្រ ទីក្រុង Marseille ប្រទេស បារាំង ។ មេធាវី ការពារ    ក្តី អោយក្រុមគ្រួសារនៃសពភាគ ច្រើន មេធាវី Elmar Giemulla អោយដឹងថា វត្តមាននៃការមកដល់ បណ្តាសាកសព នៃជនរងគ្រោះ ស្លាប់បាត់បង់ជីវិតទាំងអស់ នឹងនាំមកនូវភាព ចប់សព្វគ្រប់ នៃរឿងគ្រប់យ៉ាង  ជូន  ចំពោះក្រុមគ្រួ សារនៃសព ។ គួរបញ្ជាក់ថា សហពីលុត លោក Andreas Lubitz ត្រូវបានគេមានជំនឿ ជាក់អោយ ដឹងថា មានចេតនាបើកយន្តហោះ ប្រភេទ Airbus A320 ទម្លាក់ ដោយបុកទៅនឹង   ជ្រលងភ្នំ Alps ប្រទេសបារាំង អំឡុងខែ មីនា កន្លងទៅនេះ ដោយបានសម្លាប់មនុស្ស សរុប ១៥០ នាក់ ៕

- អាន ៖ សហពីលុត Germanwings ប្រើឈ្មោះខ្មោចអាកាស ឬ "Skydevil" ស្វែងរក សេចក្តីស្លាប់ មុនបើកយន្តហោះទម្លាក់

- អាន ៖ បែកការណ៍ ៖ ជំនួយការ បើកយន្តហោះធ្លាក់ Germanwings មានចេតនា បើកយន្តហោះ ទម្លាក់ ក្នុងន័យ កំទេចចោល

 

- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash