កាលពីថ្ងៃទី ១៦មេសា ក្រុមអ្នកវិទ្យាសាស្ដ្របានឃើញព្យុះអណ្ដាតភ្លើងយ៉ាងសាហាវ
នៅលើព្រះអាទិត្យ ដែលមើលទៅហាក់ដូចជាកូនបាល់មួយកំពុងត្រូវបានគេចាក់សាំង
ដុតបំផ្លាញ។
សូមតាមដានរូបភាពដូចខាងក្រោម ៖
ការផ្ទុះឡើងនៃព្យុះព្រះអាទិត្យនេះបានកើតឡើងនៅវេលាម៉ោង ១៧ និង ៤៥នាទី(GMT) ក្នុង
ថ្ងៃទី ១៦មេសា។
យានអាវកាស Solar Dynamics Observatory របស់អាមេរិកបានថតយករូបភាពនៃព្យុះ
ព្រះអាទិត្យក្នុងលើកនេះ។
នេះគ្រាន់តែជាការផ្ទុះឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះ។
អណ្ដាតភ្លើង plasma ដ៏ធំត្រូវបានរុញច្រានទៅលើអាកាសបន្ទាប់ពីការផ្ទុះបានកើតឡើង។
រូបថតនេះត្រូវបានថតដោយ camera ដែលមានសមត្ថភាពចាប់យកកាំរស្មី UV ។
ក្រុមអ្នកវិទ្យាសាស្ដ្របានបែងចែកព្យុះព្រះអាទិត្យជាបីកម្រិត គឺ C, M និង X ក្នុងនោះ C
គឺជាកម្រិតខ្សោយបំផុត៕
ដោយ ៖សូរីយ៉ា
ប្រភព ៖ VE