CamNews

ព័ត៌មានបច្ចេកវិទ្យា 

“នគរបាលចរាចរណ៍” លើលំហអាកាស ត្រូវ​បាន​ដាក់ពិសោធ​​ នៅ​អាមេរិក

អាមេរិក កំពុងផ្ដោតទៅលើការបង្កើតផ្កាយរណបតូចបំផុត   មានតួនាទីដូចទៅនឹងនគរបាល ចរាចរណ៍ក្នុងលំហអាកាស ជួយឱ្យផ្កាយរណប មិនប៉ះទង្គិចគ្នា និងជួយប្រមូលសំរាមអវកាស
ផងដែរ។



អ្នកស្រាវជ្រាវនៅមន្ទីរវិទ្យាសាស្ដ្រ Lawrence Livermore National Laboratory ​នៃ​រដ្ឋ California
សហ​រដ្ឋ​អាមេរិក កំពុងសាកល្បងប្រព័ន្ធបច្ចេកវិទ្យាមួយដែលមានទីតាំងនៅលើដី មានឈ្មោះថា STARE (Space-Based Telescopes for Actionable Refinement of Ephemeris) រួមមាន ការបង្កើត​ក្រុមផ្កាយរណបតូចៗមួយក្រុម  ហោះហើរនៅលើគន្លងគោចរទាប   ដើម្បីសម្រួលផ្លូវហោះហើរ
របស់​បណ្ដាម៉ាស៊ីននៅលើអាកាសក្បែរផែនដី ដូចទៅនឹងការសម្រួលផ្លូវរបស់ផ្កាយរណប។

ក្រុម  “នគរបាលផ្កាយរណប” នេះ  នឹងហោះហើរនៅលើគន្លងគោចរ  និងតាមដានការហោះ ហើររបស់ផ្កាយ រណបផ្សេងៗ  ជួយឱ្យពួកវាមិនប៉ះទង្គិចជាមួយគ្នា ទន្ទឹមនឹងនេះ  “នគរបាល
ផ្កាយ រណប” ក៏មានតួនាទីប្រមូលសំរាមនៅលើលំហអាកាស។ ក្នុងអំឡុងពេលសាកល្បងនៅ
លើដី ក្រុមអ្នកវិទ្យាសាស្ដ្រ  បានទទួលជោគជ័យក្នុងការសម្រួលគន្លងគោចររបស់ផ្កាយរណប
NORAD 27006 និងព្យាករណ៍អំពីទិសដៅរបស់វា ក្នុងរយៈពេល ៣៦ម៉ោងបន្ទាប់ ដោយមានអត្រាខុសឆ្គង ត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ។

បច្ចុប្បន្ន ប្រព័ន្ធតាមដានអវកាស Space Surveillance Network អាចកំណត់ទីតាំងបានយ៉ាងជាក់
លាក់ នូវឧបករណ៍ហោះហើរ នៅលើគន្លងគោចរទាប ក្នុងរង្វង់ ១គីឡូម៉ែត្រ។ អ្នកវិទ្យាសាស្ដ្រ
ឱ្យដឹងថា ក្នុងបេសកកម្មរបស់ STARE នឹងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសម្បូរបែប និងប្រព័ន្ធ វិភាគទិន្នន័យផ្សេងៗគ្នា។ ទិសដៅដែលត្រូវបានដាក់ចេញសម្រាប់ STARE គឺបង្កើនសុក្រិតភាព នៃការរកឃើញឧបករណ៍ហោះហើរ ដូចជាផ្កាយរណបជាដើម ដើម្បីជួយឱ្យការព្យាករណ៍ មិន
មាន ការខុសឆ្គង។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សំបកការពារ iPhone 5/5s អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចុចទទួលការហៅចូលទូរស័ព្ទ ទាំងក្នុងពេលគម្របនៅបិទ

Apple ដាក់ចេញផែនការ ផលិត iPhone ពីរ មានអេក្រង់ធំ បង្ហាញខ្លួន ក្នុងឆ្នាំ២០១៤


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/LLNL


Tags: Lawrence Livermore space control traffic Satellite