CamNews

សុខភាព 

ប្រើប្រាស់ថ្នំាព្យាបាលជម្ងឺយូរៗទៅ ចំថ្នាំញៀនស៊ិច

 

បារាំង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពី ថ្ងៃទី ២៩ វិច្ឆិ
កាម្សិលមិញនេះថា បុរសម្នាក់បានក្លាយជាមនុស្ស ដែលមានអារម្មណ៍ផ្លូវភេទជាមួយបុរស
ដូចគ្នាកាន់តែខ្លាំងឡើងៗ នៅពេលដែលខ្លួនបានប្រើបា្រស់ថ្នំាម៉្យាង ដែលផលិតពីក្រុមហ៊ុន
GSK (Drug made by GSK)។



លោក Didier Jambart មានវ័យ ៥២ឆ្នាំ រស់ក្នុងទីក្រុង Rennes ប៉ែកខាងលិចប្រទេសបារំាង
។ គាត់ជាបុរសម្នាក់រស់ក្នុងសហគមន៍មួយ ហើយត្រូវបានគេទទួលស្គាល់ថា ជាបុរសគួរជា
ទីគោរព ជាស្វាមីល្អ ជាឪពុកល្អ តែត្រូវបានតុលាការ ធ្វើការសាកសួរ និងកាត់ក្ដី​បន្ទាប់ពីគេ
រកឃើញថា គាត់ចេះតែមានអារម្មណ៍ផ្លូវភេទជាមួយនឹងមនុស្សប្រុសដូចគ្នា ដែលរួមមាន
ជាមួយកូនប្រុសរបស់គាត់ និងតុក្កតាក្មេងលេងជាដើម។



លោក Didier Jambart និងភរិយា

លោក Didier Jambart បាននិយាយទាំងទឹកភ្នែកថា គាត់មានការសប្បាយចិត្ដដែរ ខណៈ
ដែលតុលាការបានកាត់សេចក្ដី ដ៏សមស្របមួយអោយលោក ដែលបានទារសំណងពីក្រុម
ហ៊ុនថ្នំាពេទ្យចំនួន ១៦០, ០០០ផោន អោយមកលោកសម្រាប់ធ្វើការព្យាលបាលជម្ងឺ ដែល
កើតឡើងដោយសារថ្នាំឆ្កួតៗបែបនេះ៕

ដោយ៖ មឿន
ប្រភព៖ dailymail


Tags: lifestyle living health medecine French