CamNews

យានយន្ត 

ពិតជាមិនអន់មែន Lincoln MKZ ២០១៥ ហ៊ានផ្ដល់ឲ្យអតិថិជន ៣ ជម្រើស​ក្នុងឆ្នាំតែមួយ

យានយន្ដ៖ មកដល់ថ្មីទៀតហើយ សម្រាប់ឆ្នាំថ្មី ២០១៥ នេះ ក្រុមហ៊ុន Lincoln សូមធ្វើការ​បង្ហាញពីស្នាដៃ​ថ្មីរបស់​ខ្លួន នោះគឺ Lincoln MKZ ២០១៥ ។ 

Lincoln គឺជាក្រុមហ៊ុនមួយបានទទួលសិទ្ធិចែកចាយ​រថយន្ដទំនើប ពីដៃគូរធំនៅ សហរដ្ឋអាមេរិក គឺ ក្រុមហ៊ុន​ផលិតរថយន្ដ ហ្វត តាំងពីឆ្នាំ ១៩២២ មកម្ល៉េះ ។ មុនពេលដំណើរការជាដៃគូរ Lincoln ត្រូវបានបង្កើត​ឡើង តាំងពីឆ្នាំ ១៩១៧ ដោយទទួលស្គាល់ថាជា ក្រុមហ៊ុន ចែកចាយ តែប្រភេទរថយន្ដទំនើបតែប៉ុណ្ណោះ ។ ស្របពេលនៃការវិវឌ្ឍន៍រហូតមកដល់បច្ចុប្បន្ន Lincoln បានបញ្ចេញរថយន្ដ​ទំនើបជាច្រើនគ្រឿង ចូល​វាយលុកទីផ្សារ យ៉ាងណាមិញដូចជា​ ស៊េរី Lincoln MKZ ២០១៥ នេះជាដើម​ ដែលនិងត្រៀម​ខ្លួនចូលទីផ្សារនៅចុងឆ្នាំ ២០១៤ នេះហើយ ។

តើសមត្ថភាព Lincoln MKZ ២០១៥ យ៉ាងណាដែរទៅ?

មិនមានជាការអ្វីត្រូវលើកឡើងច្រើននោះឡើយ គ្រាន់តែចង់បង្ហាញថា​ Lincoln MKZ ២០១៥ និងដំណើរ​ក្នុងទីផ្សារនៅចុងឆ្នាំ ២០១៤ ហើយជា ស៊េរីរថយន្ដ ផ្ដល់ក្ដីជម្រើសដល់អតិថិជន ៣ ជម្រើស ទី ១ Lincoln MKZ ២០១៥ ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ 2.0 liter ត្រូវនឹង ទំហំកម្លាំងម៉ាស៊ីន ២៤០ សេះ ហើយ ទី ២ ប្រើសមាសភាពកម្លាំង ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៧ liter និង ទី ៣ ប្រើប្រព៍ន្ធ ហាយប្រ៊ីឌ ។​ ចំណែកតម្លៃ អាចមានចាប់ពី ជាង​ ៤ ម៉ឺនដុល្លារ ដល់ ៦ ម៉ឺនដុល្លារ​។ 

សូមបញ្ជាក់ឡើងវិញថា គ្រប់ប្រភេទដែលបានបង្ហាញខាងលើ គឺ សុទ្ធតែប្រើ ប្រអប់លេខអូតូទាំងអស់៕


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

 

 


Tags: Vehicle FordLincoln MKZ ២០១៥