Nokia បានយកឈ្នះ Samsung បានវិញ នៅលើទឹកដីកំណើតរបស់ខ្លួន (ប្រទេស ហ្វាំងឡង់)
ជាមួយនឹងទីផ្សារហ៊ុន ៣៦% ក្នុងនោះគូប្រជែងរបស់ខ្លួនពីកូរ៉េ បានធ្លាក់ចុះនៅត្រឹម ៣៤%។
នេះបានឯកសាររបស់ IDC ក្នុងត្រីមាសទី II ឆ្នាំនេះ។ ចំណាត់លេខ ១ របស់ Nokia ត្រូវបាន
Samsung ដណ្តើមបានកាលពីត្រីមាសទី I ឆ្នាំ ២០១៣។
បើតាមក្រុមអ្នកជំនាញនៅ IDC ការដែល Nokia ដណ្តើមបានចំណាត់ថ្នាក់លេខ ១ បានវិញ គឺ
មកពីពួកគេ ដណ្តើមបានបន្ថែមនូវទីផ្សារហ៊ុន iPhone របស់ Apple។ នៅក្នុងត្រីមាសទី II នេះ
ទីផ្សារហ៊ុនរបស់ Apple បានធ្លាក់ចុះពី ១៤% មកសល់ត្រឹម ៧% ប៉ុណ្ណោះ។
ភាពជោគជ័យរបស់ Nokia នេះគឺបានមកពីបណ្តាម៉ូដែលប្រើ Windows Phone។ ពីខែ មេសា ដល់
ខែ មិថុនា ក្រុមហ៊ុននេះ បានពង្រីកបន្ថែមនួវការបង្ហាញខ្លួនរបស់បណ្តាស្មាតហ្វូនត្រកូល Lumia
ជាច្រើន។ ក្នុងនោះ ស្មាតហ្វូន Lumia 520 មានតំលៃដ៏សមរម្យ គឺជាហេតុផលចំបងក្នុងការអូស
ទាញ អតិថិជន ឲ្យវិលត្រឡប់មក Nokia វិញ។ ក្រុមហ៊ុនកំពុងតែរង់ចាំ និងសង្ឃឹមថា ការបង្ហាញ
ខ្លួនរបស់ Nokia Lumia 1020 ជាមួយកាមេរ៉ា 41 MP នឹងជួយធ្វើឲ្យមានកំនើនទីផ្សារហ៊ុន ខ្លាំង
ជាងមុន មួយកំរិតថែមទៀត៕
តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ zing