ហាងលក់រាយមួយចំនួននៅអឺរ៉ុប បានដាក់បង្ហាញឧបករណ៍មួយដែលមានឈ្មោះថា
"Samsung Galaxy S III Mini" នៅលើតារាលក់របស់ខ្លួន។
Galaxy S III Mini (មានកូដ GT-I8190) ត្រូវបានចែកចេញជាពីរ Version: មួយមាន NFC (តំលៃ
ប្រហែល 560$) និងមួយទៀតមិនមាន NFC (540$)។ Version នីមួយៗត្រូវបានដាក់លក់មាន
ពីរពណ៌ គឺពណ៌ខៀវ និងពណ៌ស។ សព្វថ្ងៃមិនទាន់មានព័ត៌មានច្បាស់លាស់ជាផ្លូវការណាមួយ
ពីរូបសណ្ឋាននៃស្មាតហ្វូននេះទេ។ ជាក់ស្តែង បើតាមមនុស្សមួយចំនួនបានប៉ាន់ស្មានថា S III
Mini នឹងបំពាក់នូវអេក្រង់ទំហំ 4-inch, កំរិតពន្លឺ WVGA (800x480), CPU Quad Core, Camera
5MP និងត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.1។
រូបភាពសិប្បនិម្មិត
ថ្មីៗនេះ Samsung Mobile អាឡឺម៉ង់បានចាប់ផ្តើមផ្ញើលិខិតអញ្ជើញចូលរួមពិធីបង្ហាញស្មាតហ្វូនថ្មី
មួយជាមួយនឹងប្រយោគបង្កប់ន័យដ៏អាថ៌កំបាំងថា"ធំអាចក្លាយជាតូច ហើយតូចក៏អាចក្លាយជាធំ
បានដែរ"។ ជាមួយនឹងអក្សរ "S" របស់ស៊េរីស្មាតហ្វូន Galaxy S សារព័ត៌មានបច្ចេកវិទ្យាជាច្រើន
បានធ្វើការប៉ាន់ស្មានថា នេះអាចជាការបង្ហាញខ្លួននូវស្មាតហ្វូន Version ដែលមានទំហំតូចជាង
S III ទំនើបបច្ចុប្បន្ននេះ។ យើងរង់ចាំដល់ថ្ងៃទី11/10 ដើម្បីឲ្យដឹងច្បាស់ថា Samsung នឹងធ្វើអ្វី?
ដោយ៖ សិលា
ប្រភព៖ tte