យល់ដឹង៖ អំណាចគឺជាអ្វីដែលហៅថា គោលដៅ ដែលយើងម្នាក់ៗត្រូវតាមរក និងចង់បាន
គ្រប់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានអំណាច យើងម្នាក់ៗត្រូវប្រើរយៈពេល
យូរ ក៏ដូចជាការខិតខំប្រឹងប្រែង ពុះពារគ្រប់ឧសគ្គដែរ ទើបវាអាចទទួលបានដោយសមប្រ
កប។
ជាការពិតណាស់ អំណាចមិនមែនមានន័យថា អោយតែអ្នកដឹកនាំ ឬអ្នកមាន ជាន់ខ្ពស់ទើប
អាចទទូលបាននោះទេ នោះមានន័យថា ទោះអ្នក ជាអ្នក្រ តូចតាច ក៍អាចកសាងអំណាច
បានដែរ។ ហើយអំណាចនេះទៀតសោត គឺត្រូវបានបែងចែក ជាពីរប្រភេទដោយខ្លួនយើង
ផ្ទាល់ផងដែរ។
១ អំណាចនៃលទ្ធភាពដ៍ប៉ិនប្រសប់
អំណាចលទ្ធភាពដ៏ប៉ិនប្រសប់របស់យើង គឺការកើតឡើងបានដោយសារចំនេះដឹង បទពិ
សោធន៍ និងសមត្តភាពផ្ទាល់ខ្លួន។ លើសពីនេះ អំណាចក៏អាចទទួលបាន តាមរយៈការរៀន
សូតស្រាវជ្រាវផងដែរ។ ភាពប៉ិនប្រសប់ ក៏អាចជួយលោកអ្នក អោយទទូលបានជោគជ័យ
ក្នុងកិច្ចការងារផងដែរ។
២ អំណាចទំនាក់ទំនង
ទំនាក់ទំនងតែងតែកើតមានទ្បើង នៅពេលដែលយើងម្នាក់ៗ ចេះបង្កើតភាពមានទំនុកចិត្ដ
ចំពោះគ្នា និងគ្នា។ កាលដែលយើងមានទំនាក់ទំនងល្អ នោះយើងនឹងអាចទទួលបានយោគ
ជ័យកាន់តែងាយស្រួលផងដែរ។ ជាឧទាហរណ៍ បើសិនយើងជាសិស្ស ដែលកុំពុងបន្ដការសិ
ក្សា យើងគប្បីត្រូវតែចេះមានទំនាក់ទំនងល្អ ជាមួយលោកគ្រូ អ្នកគ្រួ ក៏ដូចជាមិត្ដរូមថ្នាក់ទាំង
ផងដែរ។ កតា្ដបែបនេះ គឺធ្វើអោយយើង កាន់តែទទួលបានជោគជ័យ នៅក្នុងដំណាក់កាលនៃ
ការសិក្សា។
ដោយ៖ សីហា
ប្រភព៖ urreasech