ចៅហ្វាយក្រុងឆ្មា Morris នៅក្រុង Xalape ដែលបានឡើងកាន់កាប់តំណែងនេះកាលពីរដូវក្ដៅ កំពុងតែរៀបចំយុទ្ធនាការ ប្រឆាំងនឹងការយកពន្ធលើចំណីអាហារសត្វ។
ឆ្មា Morris មានឈ្មោះល្បីក្នុងពិភពលោក ចាប់តាំងពីរដូវក្ដៅឆ្នាំនេះ បន្ទាប់ពីបាន “ជាប់” ជាចៅហ្វាយក្រុង Xalape ដែលមានប្រជាជនចំនួន ៤៥០,០០០នាក់ ស្ថិតនៅក្នុងរដ្ឋ Velacruz ភាគខាងត្បូង Mexico ។
ក្នុងនាមជាចៅហ្វាយក្រុងឆ្មា យុទ្ធនាការមួយដើម្បីប្រឆាំងនឹងការយកពន្ធលើអាហារសត្វចិញ្ចឹម រៀបនឹងត្រូវបានធ្វើឡើង
បើទោះជាមិនត្រូវបានអាជ្ញាធរទទួលស្គាល់ ប៉ុន្ដែឆ្មា Morris នេះ នៅតែទទួលបានសម្លេងឆ្នោតចំនួន ៦០០សម្លេង (ម្ចាស់ឆ្នោត ត្រូវសរសេរឈ្មោះឆ្មានៅលើសន្លឹកឆ្នោត)។ ពេលនេះ នាមជាចៅហ្វាយក្រុងឆ្មា Morris ត្រូវបានគេប្រើប្រាស់ដើម្បីទាមទារមិនឱ្យរដ្ឋាភិបាលយកពន្ធលើចំណីអាហាររបស់សត្វចិញ្ចឹម ដែល Mexico រៀបនឹងអនុវត្ត។
នៅលើគេហទំព័ររបស់ចៅហ្វាយក្រុងឆ្មា Morris ក៏ត្រូវបានគេឱ្យដឹងថា រៀបនឹងមានសេចក្ដីប្រកាសមួយ អំពាវនាវឱ្យមនុស្សគ្រប់គ្នា ផ្ញើលិខិតទៅកាន់បណ្ដាអ្នកតំណាងរាស្ដ្រ ដើម្បីស្នើឱ្យពួកគេកុំបោះឆ្នោតអនុម័តលើច្បាប់យកពន្ធលើចំណីអាហារសត្វចិញ្ចឹម។
យុទ្ធនាការរបស់ចៅហ្វាយក្រុងឆ្មា Morris នេះត្រូវបានដឹកនាំដោយអង្គការសង្គមស៊ីវិល ការពារសត្វចិញ្ចឹម និងម្ចាស់សត្វចិញ្ចឹម នៅប្រទេស Mexico ។
ដោយ ៖ តារា
ប្រភព ៖ us.24h