អាមេរិក៖ លោកស្រី Deborah Ford មានវ័យ ៦៤ឆ្នាំ រស់នៅរដ្ឋញូវយ៉ក ស្ទើរតែត្រូវបាន
គេចាត់ទុកថា ជាស្រ្ដីទី ១ ដែលធ្វើការអស់រយៈពេល ៤៤ឆ្នាំ មិនដែលឈប់សម្រាក ទោះ
ជាមាននូវជម្ងឺអ្វីផ្សេងៗ ក៏ដោយ។
លោកស្រី Ford គឺអ្នកបំរើការងារ ផ្នែកសេវាកម្មប្រៃសនីយ៍ (Postal Worker) របស់សហរដ្ឋ
អាមេរិក។ លោកស្រីបាននិយាយថា ទោះបីជាគាត់មានជម្ងឺតិចតួចក្ដី គឺគាត់គ្រាន់តែ ទូរស័ព្ទ
ទៅសួរលោកគ្រូពេទ្យតែប៉ុណ្ដោះ ហើយគាត់បានទិញថ្នាំលេបដោយខ្លួនឯង។ បន្ទាប់ពីគាត់
លេបថ្នាំរួច គាត់មកធ្វើការតាមធម្មតា។
លោក Tony Carnagie ដែលជាអ្នកធ្វើការផ្នែកហិរញ្ញវត្ថុ នៅកន្លែងលោកស្រី Ford បានិ
យាយថា លោកបាន ធ្វើការជាមួយលោក ស្រី Ford អស់រយៈពេលជិត ១៥ឆ្នាំហើយ តែ
គាត់មិនដែលឃើញ លោកស្រី Ford ឈប់សម្រាក់ពីការងារសូម្បីតែមួយថ្ងៃទេ។
គាត់បន្ថែមថា លោកស្រីពិតជាមនុស្ស ដែលព្យាយាមធ្វើការអស់ពីកម្លាំងកាយចិត្ដមែន។ទោះ
បីជាយ៉ាងណាក៏ដោយ លោកស្រី Ford នឹងត្រូវចូលនិវត្ដន៍ នៅថ្ងៃទី ៣១ មករា ស្អែកនេះ
ហើយ៕
ដោយ៖ វត្ដី
ប្រភព៖ yahoo