អ៊ីតាលី៖ តាមការអោយដឹងពីគេហទំពរដេលីមែល កាលពីថ្ងៃទី ០៤ តុលាម្សិលមិញនេះ
ថា មានគូរស្នេហ៍មួយគូរ បានភ្ជាប់ពាក្យនៅតាមដងផ្លូវសាធារណៈមួយ ដែលបណ្ដាល
អោយអ្នកដំណើររាប់រយនាក់ ផ្អើលនាំគ្នាទៅមើល ហើយព្រមទាំងបានផ្ដិតយករូបភាព
ទៀតផង។
ប្រភពខាងលើបានអោយដឹងទៀតថា ការភ្ជាប់ពាក្យដ៏អស្ចារ្យនេះ គឺត្រូវបានធ្វើឡើងនៅ
លើដងផ្លូវ Venice's St Mark's ប្រទេសអ៊ីតាលី ខណៈដែលបុរសជាគូរស្នេហ៍គឺលោក Danny
Burns ដែលមានវ័យ ៣៦ឆ្នាំ មកពីរដ្ឋ Cunard Queen Victoria ហើយបាននាំមិត្ដភ័ក្រ
គេជាច្រើននាក់ មករាំបទញ៉ាក់មួយបទ មុនពេលគេប្រគល់ចញ្ចៀនប្រចាំចិត្ដ ដល់គួរស្នេហ៍
របស់គេ គឺនាង Shonagh Daly ដែលមានវ័យ ៣១ឆ្នាំ។
អ្វីដែលធ្វើអោយអ្នកដំណើរ ចាប់អារម្មណ៍កាន់តែខ្លាំងនោះថា នៅពេលដែលលោក Danny
រាំចប់ គឺលោកបានលុតជង្គង់នៅមុខនាង Daly ដែលអាចធ្វើអោយនាងរន្ទត់ រហូតដល់ចេញ
ទឹកភ្នែក។
នេះជាវីដេអូក្លីប ដែលបង្ហាញពីការភ្ជាប់ពាក្យ របស់គូរស្នេហ៍ទាំងពីរនៅលើដងផ្លូវសាធារណៈ
សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail