CamNews

ម៉ូតូ 

ស៊េរីថ្មី Honda PCX 2015 ទំនើប សង្ហា និង​រឹងមាំ

យានយន្ដ៖ ក្រុមហ៊ុន Honda ដូចអ្វីដែលយើងបានដឹងស្រាប់មកហើយក្នុងទីផ្សារ យានយន្ដបច្ចុប្បន្ន គឺពិតជាក្រុម​​ហ៊ុនមួយ​ដែល​ទទួលបានការពេញនិយមច្រើន​ ស្ទើតែគ្រប់ស៊េរីផលិតផលទាំងអស់ ជាពិសេស ម៉ូតូតែម្ដង គឺមានការចូល​ចិត្ដ ទាំងគ្រប់ទម្រង់ស្រទាប់អ្នកប្រើប្រាស់ មិនថាម៉ូតូធំ ឬប្រភេទ ម៉ូតូអត់លេខនោះទេ សុទ្ធ​តែ​បាន​ការពេញចិត្ដពីអ្នកប្រើប្រាស់ ។ ដោយហេតុតែមានការចូលចិត្ដច្រើន ក្រុមហ៊ុនកាន់តែខិតខំប្រឹងប្រែង​​​បង្កើន​ផលិត​ និង ឆ្នៃម៉ូតប្លែកៗដេញតាមស៊េរី នៃការវិវត្ដន៍ជាប្រចាំឆ្នាំ យ៉ាងណាមិញ ដូចជាម៉ូដែល PCX ​សម្រាប់ឆ្នាំ ២០១៥ នេះជាដើម ។ 

Honda PCX 2015 គឺជាប្រភេទម៉ូតូមិនប្រើលេខកំណត់ល្បឿន ដែលមានរួបរាងធំ ហាប់ មួយរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ មានការពេញនិយមច្រើន ទាំងជាមួយនិង មាឌធំអាចផ្ដល់ឲ្យទំនុកចិត្ដអ្នកធ្វើដំណើរ កាន់​​តែ​កក់ក្ដៅ និង ភាពងាយស្រួលក្នុងកំឡុងពេលបើកបរ ។ លំនឹងភាពគួបផ្សំនឹង រួបរាងដ៏ស្រស់សង្ហា Honda PCX 2015 មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយជាមួយ និងសមត្ថភាពម៉ាស៊ីន ប្រើកម្លាំង ១៥៣ សេសេ ជា​មួយ​ដំណាក់កាលសន្ទុះ ប៊ីស្តុងរត់ ៤ តង់ ដែលអាចម្រុញឲ្យ​កម្លាំងម៉ាស៊ីនកាន់តែខ្លាំង ហើយមានសន្ទុះ​លឿន ​។ សមាសភាពបន្ថយល្បឿន Honda PCX 2015 ប្រើហ្រ្វាំងប្រេងខាងមុខ និង ហ្វ្រាំងស្បែកខាងក្រោយ។ រីឯខ្នាតរង្វាស់សាំង ប្រើកុងទ័រឌីជីថល អាចកំណតក្រិតដោយស្វ័យប្រវត្ដិជាមួយចំនួនលេខ ជាក់ស្ដែង​ ។ ចំពោះតម្លៃ​វិញ Honda PCX 2015 គឺ ៣៤៤៩ ដុល្លារ ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 


Tags: Vehicle Honda PCX 2015