តើប្រិយមិត្តទាំងអស់គ្នា មានបានដឹងទេថា ទូរស័ព្ទដំបូងគេ នៅលើពិភពលោក ត្រូវបានដាក់លក់ ក្នុងតំលៃប៉ុន្មាន? ហើយថ្មរបស់វា ប្រើប្រាស់បានរយះពេលប៉ុន្មាន? ហើយប្រិយមិត្តទាំងអស់គ្នា មានបានដឹងដែរ ឬអត់ថា នៅក្នុងទូរស័ព្ទ តូចមួយគ្រឿងសោះ មានផ្ទុកប័ណ្ណប៉ាតង់ ដល់ទៅរាប់ សិបម៉ឺន ប៉ាតង់ ផ្សេងៗគ្នានោះ?
ខាងក្រោមនេះ គឺជាការពិត ៦យ៉ាងស្តីពីពិភព បច្ចេកវិទ្យា ដែលអាចធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល ដែលវាបានរកឃើញនៅក្នុងសៀវភៅមួយក្បាល ដែលមានឈ្មោះថា "1,227 Quite Interesting Facts to Blow Your Socks Off" ។ សូមតាមដានអានដូចខាងក្រោម៖
ទូរស័ព្ទដំបូងគេ នៅលើពិភពលោក មានតំលៃលក់ដល់ទៅ ៣ពាន់ដុល្លារ ហើយបរិមាណថ្ម ប្រើបានតែ ២០ នាទី ប៉ុណ្ណោះ។ (រូបភាព៖ Business Insider)
បច្ចេកវិទ្យាផលិត នៅពីក្រោយទូរស័ព្ទមួយគ្រឿង ត្រូវបានពឹងផ្អែកលើ ប័ណ្ណប៉ាតង់ ប្រហែល ២៥ម៉ឺន ប៉ាតង់ ផ្សេងៗគ្នា។
វត្ថុធាតុដើម ក្នុងការផលិតកុំព្យូទ័រលើតុ រួមមាន ប្រេងឥន្ធនៈហ្វូស៊ីល ចំនួន ៦៣ លីត្រ, សារធាតុ គីមីចំនួន ៦លីត្រ និងទឹកជិត ៤០០ លីត្រ ដែលទម្ងន់សរុបឡើងដល់ ២ តោន គឺវាប្រហាក់ ប្រហែលទៅនឹង ទម្ងន់សត្វរមាស មួយក្បាល។
ចំនួនអក្សរ ដែលត្រូវបានគេសរសេរបង្ហោះនៅលើ Twitter របស់អ្នកប្រើប្រាស់ ក្នុងមួយថ្ងៃៗ មកពីទូទាំង ពិភពលោក អាចបង្កើតបានជាសៀវភៅ ដែលមានកម្រាស់ ១០លាន ទំព័រ មួយក្បាល។
ចំនួនរូបភាព ដែលផ្ទុកក្នុង Facebook មានចំនួនច្រើនជាង ១០ ម៉ឺនដង រូបភាពរបស់បណ្ណាល័យ សភាអាមេរិច។
អ្នកប្រើប្រាស់មកពីទូទាំងពិភពលោក បានចំណាយពេលចំនួន ៥០ម៉ឺនម៉ោង ក្នុងមួយថ្ងៃ ដើម្បីវាយ អក្សរ ឬលេខសំងាត់ (Password) នៅលើអ៊ីនធឺណេត៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖
- Sony បង្ហាញខ្លួន USB 2-in-1 សម្រាប់ smartphone និង tablet Android
- កម្មករ ៥នាក់ បានស្លាប់ ក្នុងរោងចក្រផលិត iPhone 5C
- Samsung ព្យាយាម "បិទមាត់" អតិថិជន ដែលប្រើប្រាស់ Galaxy S4 ឆេះខូច (មានវីដេអូ)
ប្រែសម្រួល៖ សិលា
ប្រភព៖ zing